ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង សីហា ណាត់ជួប​ញ៉ែ សិ​ដ្ឋ រីឯ សុខ ទូ ជួប ឡុ​ង ជិន នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​សបា្ដហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ បាន​ណាត់ជួប ញ៉ែ សិ​ដ្ឋ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​សាក​កណ្ដាប់ដៃ​គ្នា រីឯ សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ប្រកួត​ជាមួយ​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​

រាជធានី​ភ្នំពេញ ៖ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ បាន​ណាត់ជួប ញ៉ែ សិ​ដ្ឋ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​សាក​កណ្ដាប់ដៃ​គ្នា រីឯ សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ប្រកួត​ជាមួយ​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​២០ ឧសភា ខានស្អែក​នេះ ។

តាំង សីហា និង​ញ៉ែ សិ​ដ្ឋ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា និង​មិន​ធ្លាប់​ជួប​គ្នា​នៅ​លើ​សង្វៀន​ពី​មុន​មក​ឡើយ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ អត់​មាន​អ្នក​ណា​ហ៊ាន​វាយ​តម្លៃ ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទេ ។ ប៉ុន្តែ​បើ​តាម​ដឹង​ពេជ្រ សីហា គឺជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​សឿង​គ្រាន់បើ ម្យ៉ាងវិញទៀត​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ល្អ​គួរសម ។ ស្នៀត​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​គ្រាន់តែ​កម្លាំង​របស់​គេ​រាង​ខ្សោយ​បន្តិច ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​ញ៉ែ សិ​ដ្ឋ មិន​ដូច​គ្នា​នោះ​ទេ​។ ញ៉ែ សិ​ដ្ឋ ចិត្ត​តូច​ខ្លាំង​ណាស់ ល្បិច​ប្រយុទ្ធ​ក៏​នៅ​ស្ទើរ​ដែរ មិនតែប៉ុណ្ណោះ​រាល់​ការ​ទាត់​និង​ម៉ាត់​ចេញ​ក៏​មិនសូវ​ជា​រហ័សរហួន​ទៀត ។ គូ​នេះ​សម្រាប់​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​គេ​មាន​ជំនឿ​ចិត្ត​លើ​តាំង សីហា ច្រើន​ជាង ។

ចំណែក​ការ​ជួប​គ្នា​រវាង​ឡុ​ង ជិន និង​សុខ ទូ វិញ​ក៏​មិន​អាច​ទាយ​ទុក​មុន​បាន​ដូច​គ្នា ។ គូ​នេះ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ប៉ុន្តែ​អ្នក​ប្រដាល់​ជើង​ថ្មី​ទាំង​២​រូប​នេះ មាន​ល្បិច​ប្រយុទ្ធ​​មិន​លើស​គ្នា​ទេ ។ ឡុ​ង ជិន មាន​ផ្លែ​កែង​ល្អ ចលនា​វាយ​ចេញ​រហ័សរហួន​គ្រាន់បើ​ប៉ុន្តែ​គេ​មិន​ហ៊ាន​មើល​ស្រាល​លើ​សុខ ទូ ឡើយ​។ សុខ ទូ ល្បិច​ប្រយុទ្ធ​របស់​គេ​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន ទាំង​ស្នៀត​កែង និង​ជង្គង់ អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ​បំផុត ប៉ុន្តែ​មាន​ចរិត​មួយ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត ។ ដូច្នេះ​សម្រាប់​ការ ប្រកួត​លើក​នេះ ទាំង ឡុ​ង ជិន និង សុខ ទូ សុទ្ធតែ​មិន​អាច​មានការ​ធ្វេសប្រហែស​ដូច​គ្នា ។

ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ សាង សី​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ជួប​ប្រកួត​ជាមួយ ម៉​ន
វី​វ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​។ ជា ចាន់​ស្រេង មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​ឡៅ រតនា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ៕