ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP ​ព្រមានធ្វើមហាបាតុកម្ម​អហិ.ង្សា ​ប្រសិន​បើមានការ​ចាប់ខ្លួន​លោក កឹម សុខា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណបក្សសង្រ្គោះជាតិ​ (CNRP) ​បានប្រកាសថាខ្លួន​នឹងប្រើសិទ្ឋិធ្វើមហាបាតុកម្មអហិង្សា ​ក្នុងករណីដែលមាន​ការ​ចាប់ខ្លួន ​លោក កឹម សុខា​ ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ…

រាជធានីភ្នំពេញ ៖ ​គណបក្សសង្រ្គោះជាតិ​ (CNRP) ​បានប្រកាសថាខ្លួន​នឹងប្រើសិទ្ឋិធ្វើមហាបាតុកម្មអហិង្សា ​ក្នុងករណីដែលមាន​ការ​ចាប់ខ្លួន ​លោក កឹម សុខា​ ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ ។

ជាមួយគ្នានេះដែរ ​នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ឋផលនៃកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍​គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២៧ ​ឧសភា ២០១៦ ​ក៍បានសម្រេចឲ្យថ្នាក់ដឹកនំា​គណបក្សមូលដ្ឋានគ្រប់រាជធានី​-ខេត្ត ដង្ហែញ្ញត្តិ​មករាជធានីភ្នំពេញ ដើម្បីថ្វាយ​ព្រះមហាក្សត្រ​ និងគំាទ្រឲ្យតំណាងរាស្រ្ត ​CNRP ​តាមរយៈក្រុមសមាជិកសភា​ ធ្វើញ្ញត្តិផ្ញើជូន​ប្រធានរដ្ឋសភាបាន ក្នុង​កាលៈទេសៈ​ដែលមានការរំលោភបំពាន​អភ័យឯកសិទ្ឋិសភារបស់អ្នកតំណាងរាស្រ្ត​ជាបន្តបន្ទាប់បែបនេះ ។

យ៉ាងណាក៍​ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល​ ក៍បានប្រកាសថា​ CNRP​ បន្តយកវប្បធ៌មសន្ទនា​ធ្វើជាមូលដ្ឋាន​ក្នុងការ​ស្តារស្ថានការណ៍​នយោបាយឲ្យវិលមករក​ភាពប្រក្រតីឡើងវិញ​ ដើម្បីធានាឲ្យការបោះឆ្នោត​នាឆ្នាំ២០១៧-២០១៨ខាងមុខ​ ប្រព្រឹត្ត​ទៅដោយសេរី ​ត្រឹមត្រូវនិង​យុត្តិធ៌មផងដែរ ។

មកដល់វេលា​ម៉ោង១រសៀលថ្ងៃសុក្រដដែលនេះ ​មិនទាន់មានប្រតិកម្មតបពីមន្រ្តីរាជរដ្ឋាភិបាល​ ក៍ដូចជាមន្រ្តី​គណបក្សប្រជាជន​កម្ពុជានៅឡើយទេ​ ជុំវិញសេចក្តីប្រកាស​ខាងលើនេះ ៕