ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​អ្នកចម្រៀង​ «ខេម» ​លើកពេលចរចាសំណង​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​តាមការគ្រោងទុក​នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ឧសភា ២០១៦ ​បងស្រីអ្នកចម្រៀង «ខេម» ​និងក្រុមគ្រួសារសពជន​រងគ្រោះនឹងធ្វើការ​ចរចាគ្នាអំពីសំណង​​ដោយសារគ្រោះ​ថ្នាក់ចរាចរណ៍​ ប៉ុន្តែត្រូវបានលើក​ពេលមិនទាន់កំណត់វិញ​…

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​តាមការគ្រោងទុក​នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ឧសភា ២០១៦ ​បងស្រីអ្នកចម្រៀង «ខេម» ​និងក្រុមគ្រួសារសពជន​រងគ្រោះនឹងធ្វើការ​ចរចាគ្នាអំពីសំណង​​ដោយសារគ្រោះ​ថ្នាក់ចរាចរណ៍​ ប៉ុន្តែត្រូវបានលើក​ពេលមិនទាន់កំណត់វិញ​ ដោយសារភាគីខាងបងស្រី​ «ខេម» ​អះអាងតាមទូរស័ព្ទបា្រប់បង​ប្រុសសពថាមានជំងឺ ។

គួររំឮកថា ​កាលពីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី១៨ ឧសភា ២០១៦ ​នៅតាមផ្លូវជាតិលេខ៥ ​ចំណុចភូមិឃ្លំាងសំាង ​សង្កាត់-ខណ្​ឌប្ញស្សីកែវ ​បុរសម្នាក់ឈ្មោះ ​លី​ការីន អាយុ២៧ឆ្នាំ ​ជាបុគ្គលិកស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ​MSI បានស្លាប់ភ្លាមៗ​នៅក្នុងរថយន្ត​ម៉ាកស៊ីលីការបស់ខ្លួន​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​បុកគ្នាជាមួយរថយន្តម៉ាក​ Range Rover​ ដែលគេឃើញអ្នកចម្រៀង «ខេម»​ ​និងស្រីម្នាក់​នៅក្នុងនោះ ។

ក្រោយកើតមាន​ឧបទ្ទវហេតុនេះ ​បងស្រីអ្នកច្រៀង «ខេម» ​ដែលសុំមិនបញ្ចេញ​ឈ្មោះបានចេញមុខ​ដោះស្រាយកាលពីថ្ងៃទី២៥ ឧសភា ​ដោយសងគ្រួសារជនរងគ្រោះ​ចំនួន៤០០០ដុល្លារ ​ប៉ុន្តែបងប្រុសសពឈ្មោះ លី ម៉ាត់លី ​តំណាងក្រុម​គ្រួសាររង​គ្រោះបាន​ទារសំណង២៥០០០ដុល្លារ ​។ ដោយសារការចរចា​មិន​ត្រូវគ្នា​ ទើបបងស្រី«ខេម» ​ណាត់ជួបចរចាបញ្ចប់រឿង​នៅ​វេលាម៉ោង​៩ព្រឹក​ថ្ងៃសុក្រនេះ ​ប៉ុន្តែត្រូវបានលើកពេលមិន​​ទាន់កំណត់​វិញ​ដោយសារបងស្រី«ខេម»​អះអាងថាមានជំងឺ ៕