ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី CNRP លើក​បដា​រូបភាព​ទាមទារ​ឲ្យ​ដោះ​លែង​អ្នកទោស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​និង​សកម្មជន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​គ្នា​លើក​បដា​និង​រូបភាព​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​និង​សកម្មជន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​គ្នា​លើក​បដា​និង​រូបភាព​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​តំណាងរាស្ត្រ សកម្មជន​បក្ស មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។

យ៉ាងណា​ក៍ដោយ​សេចក្តីរាយការណ៍​ក៍បាន​បញ្ជាក់​ថា សកម្មភាព​តវ៉ា​ទាមទារ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ខណៈ​ពេល​ដែល​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ក្រោម​អធិបតីភាព​លោក សម រ​ង្ស៊ី (​តាម​រយៈ​វី​ដេ​អូ​ខន​ហ្វើ​រិ​ន​ពី​បរទេស​)​និង​លោក កឹ​ម សុខា​ផង​នោះ ពុំ​មានការ​រាំង​ពី​អាជ្ញាធរ ឬ ក៍​ផ្ទុះ​អំពើ​ហិង្សា​នោះ​ទេ ៕