ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់ ! ៣​នាក់​ឪពុក​កូនស្លា.ប់ ​ម្ដាយ​របួសធ្ងន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​និង​កូន​២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយឡែក​ស្ត្រី​ជា​ម្តាយ​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​សាំ​យ៉ុ​ង​១២កៅអី

រាជធានី​ភ្នំពេញ ៖ ឪពុក​និង​កូន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយឡែក​ស្ត្រី​ជា​ម្តាយ​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​សាំ​យ៉ុ​ង​១២កៅអី​ដឹក​អ្នកដំណើរ​បុក​គ្នា​ជាមួយ​អ្នក​ជិះ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ព្រលឹម​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្បែរ​វត្ត​ច​ប្ប៉ា ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៤​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ពាក់​ស្លាក លេខ​ភ្នំពេញ 1BL-2278 ជិះ​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច (​ពី​កៀនស្វាយ​មក​ភ្នំពេញ​) ក្នុង​ល្បឿន​លឿន​ល្មម ។ លុះ​មក​ដល់​ចំណុះ​កើតហេតុ​ម៉ូតូ​ខាងលើ​បាន​វ៉ា​រថយន្ត​ដែល​នៅ​ពីមុខ​ខ្លួន ក៏​បាន​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 1AD-7122 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​បញ្ឆិត​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​តូច​ម្នាក់​បោក​ខ្លួន​ផ្ទប់​នឹង​រថយន្ត​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ រីឯ​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

បន្ទាប់​ពី​គ្រោះថ្នាក់​ភ្លាម​ៗ បុរស​ជា​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយឡែក​រថយន្ត និង​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ដោយឡែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​នៅ​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​៤​នាក់​នៅឡើយ​ទេ ៕