ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​យានយន្ដ​នៅ​តាម​ព្រំដែន​ថៃ និង​ចិន ដំណើរការ​ឡើង​វិញ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ឧស្សាហកម្ម​រថយន្ត​និង​ម៉ាស៊ីន​ធន់​ធ្ងន់ ដែល​បាន​បង្កើត​ឡើង​នៅ​តាម​តំបន់​ព្រំដែន​មី​យ៉ា​ន់​ម៉ា​-​ថៃ និង​ចិន កាលពី​៦​ខែ​កន្លង​ទៅ​នោះ ត្រូវ​បាន​ក្រសួង​ពាណិជ្ជ​កម្ម​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​ថា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ឧស្សាហកម្ម​រថយន្ត​និង​ម៉ាស៊ីន​ធន់​ធ្ងន់ ដែល​បាន​បង្កើត​ឡើង​នៅ​តាម​តំបន់​ព្រំដែន​មី​យ៉ា​ន់​ម៉ា​-​ថៃ និង​ចិន កាលពី​៦​ខែ​កន្លង​ទៅ​នោះ ត្រូវ​បាន​ក្រសួង​ពាណិជ្ជ​កម្ម​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​ថា ច្បាប់​រឹត​បន្ដឹង​ការ​នាំ​ចូល​នានា​ត្រូវ​បាន​ដក​ចេញ ។

ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា បណ្តា​ក្រុមហ៊ុន​ទាំងឡាយ​អាច​នាំ​ចូល​រថយន្ត​តាម​ព្រំប្រទល់​ប្រទេស​ចិន​នៅ​តំបន់​ពាណិជ្ជកម្ម Muse 105 និង​Tachileik ក៏​ដូច​ជា​តំបន់​ពាណិជ្ជកម្ម Myawaddy តាម​ព្រំប្រទល់​ប្រទេស​ថៃ ទោះបីជា​ការ​នាំ​ចូល​រថយន្ត​ដឹក​ទំនិញ​នៅ​តែ​មិន​ទាន់​មាន​កំណត់​ក្តី ។

ប្រកាស​ដដែល​បាន​បន្ដ​ថា កាលពីមុន ក្រុមហ៊ុន​បរទេស​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​ចំនួន​១០​គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​១​ឆ្នាំ​ៗ ប៉ុន្តែ​ក្រសួង​បាន​បន្ធូរបន្ថយ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ចំនួន​១០​គ្រឿង​ឡើង​ទៅ​សម្រាប់​អាជ្ញាប័ណ្ណ​មួយ ។ ក្រុមហ៊ុន​អាច​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ច្រើន​ជាង​មួយ​ដែល​ពឹងផ្អែក​លើ​តម្រូវការ ។

អ្នកជំនួញ​ក្នុងស្រុក​នៅ​តាម​តំបន់​ព្រំដែន ក៏​ដូច​ជា​អ្នក​រកស៊ី​ឯកជន នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​តម្លៃ​ចាប់ពី​៣​លាន​ខ្យា​ត​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ក្នុង​រយៈពេល​៥​ថ្ងៃ ។

ក្រសួង​នឹង​អនុញ្ញាត​ដល់​រថយន្ត​ទាំងអស់​ដែល​បាន​នាំ​ចូល​កាលពី​ខែធ្នូ​ឆ្នាំ​មុន ឲ្យ​ចូល​ក្នុង​ប្រទេស ។ ក្នុង​នោះ អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម រដ្ឋាករ​គយ និង​ដឹក​ជ​ញ្ចូ​ន នឹង​ស​ម្រូ​ល​ដល់​ការ​នាំ​ចូល​នេះ ។

រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ច​កម្ម លោក ThanMyint បាន​អនុញ្ញាត​រថយន្ត​ចំនួន​១៤.០០០​គ្រឿង​សម្រាប់​នាំ​ចូល​ក្នុង​ប្រទេស​ដែល​រថយន្ត​ទាំងនោះ​បាន​ជាប់​គាំង​នៅ​តាម​ព្រំប្រទល់​តាំងពី​ខែធ្នូ​មក​ម្ល៉េះ ៕