ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក​នោះ​គឺ​ការ​បង្ហាញ​សមត្ថភាព​ដ៏​ខ្លាំងក្លា​ដែល​ពី​មុន​មិន​ធ្លាប់​មាន ដោយ​លេង​បាន​យ៉ាង​ល្អ​ហួស​ពី​ការ​រំពឹង​ទុក​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក ។

១-​ក្តី​រំពឹង​៖ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក​នោះ​គឺ​ការ​បង្ហាញ​សមត្ថភាព​ដ៏​ខ្លាំងក្លា​ដែល​ពី​មុន​មិន​ធ្លាប់​មាន ដោយ​លេង​បាន​យ៉ាង​ល្អ​ហួស​ពី​ការ​រំពឹង​ទុក​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក ។ ក្រុម​ជម្រើសជាតិ​មួយ​នេះ​លេង​ជា​ទម្រង់​ស្ងប់ស្ងៀម​មិន​ធ្វើ​ឱ្យ​គូប្រកួត​ដឹង​ពី​ចំ​ណុ​យ​ខ្សោយ​ឡើយ ។

កាលពី​២០​ឆ្នាំ​មុន សាធារណរដ្ឋ​ឆែក​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹ​តិ្ត​ការណ៍ Euro 1996 ដែល​ពេល​នោះ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​បាន​យកឈ្នះ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពូ​ល​ដូច​ជា តួ​ក​គី អីុស្លង់ និង​ហូ​ឡង់ ។

ប៉ុន្តែ​សម្រាប់ Euro 2016 នេះ​ហាក់ដូចជា​មាន​ផលវិបាក​ខ្លះ​សម្រាប់​សាធារណរដ្ឋ​ឆែក ព្រោះ​ស្ថិត​ក្នុង​ពូ​ល D ជាមួយ​អេ​ស្ប៉ា​ញ តួ​ក​គី និង​ក្រូ​អាស៊ី ។

២-​លទ្ធផល​ល្អ​៖ សាធារណរដ្ឋ​ឆែក​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៦​ជាប់​ៗ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ។ ក្នុង​ឆ្នាំ​២០០៤ សាធារណរដ្ឋ​ឆែក​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១២ ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ អ្នកចាំទី​កីឡាករ Petr Cech និង​ខ្សែបម្រើ​កីឡាករ Tomas Rosicky ។ កីឡាករ​ទាំង​ពីរ​មក​ពី​ក្លិប Arsenal ។

៤-​គ្រូបង្វឹក​៖ លោក Pavel Vrba​អាយុ​៥២​ឆ្នាំ ជនជាតិ​ឆែក ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​សាធារណរដ្ឋ​ឆែក ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Petr Čech (Arsenal), Tomáš Vaclík (Basel), Tomáš Koubek (Slovan Liberec) ។

-​ខ្សែការពារ​៖ Michal Kadlec (Fenerbahçe S.K.), Tomáš Sivok (Bursaspor), David Limberský (Viktoria Plzeň), Theodor Gebre Selassie (Werder Bremen), Daniel Pudil (Sheffield ), Marek Suchý (Basel), Roman Hubník (Viktoria Plzeň), Pavel Kadeřábek (Hoffenheim), Jakub Brabec (Sparta Prague) ។

-​ខ្សែបម្រើ​៖ Tomáš Rosický (Arsenal), Jaroslav Plašil (Bordeaux), Vladimír Darida (Hertha), Daniel Kolář (Viktoria Plzeň), Bořek Dočkal (Sparta Prague), Ladislav Krejčí (Sparta Prague), Kamil Vacek (Piast Gliwice), Josef Šural (Sparta Prague), Jiří Skalák (Brighton), David Pavelka (Kasımpaşa), Lukáš Mareček (Sparta Prague), Václav Černý (Ajax), Jan Kovařík (Viktoria Plzeň) ។

-​ខ្សែប្រយុទ្ធ​៖ David Lafata (Sparta Prague), Tomáš Necid (Bursaspor), Matěj Vydra (Reading), Milan Škoda (Slavia Prague), Patrik Schick (Bohemians) ៕