ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​បវរកញ្ញា​ហុងកុង​2016 នឹង​បន្ថែម​បេ​ក្ខ​នារី

7 ឆ្នាំ មុន

ព្រឹ​តិ្ត​ការណ៍​ប្រកួតប្រជែង​បវរកញ្ញា​ហុងកុង​ប្រចាំឆ្នាំ​បាន​ក្លាយ​ជាទី​ពេញចិត្ត​សម្រាប់​ទូរទស្សន៍ TVB ដើម្បី​ស្វែងរក​បេ​ក្ខ​នារី​ដែល​មាន​ទេព​កោសល្យ ថ្មី​ៗ ។ ស្ថិត​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើន​ចំនួន​អ្នក​ទស្សនា

ព្រឹ​តិ្ត​ការណ៍​ប្រកួតប្រជែង​បវរកញ្ញា​ហុងកុង​ប្រចាំឆ្នាំ​បាន​ក្លាយ​ជាទី​ពេញចិត្ត​សម្រាប់​ទូរទស្សន៍ TVB ដើម្បី​ស្វែងរក​បេ​ក្ខ​នារី​ដែល​មាន​ទេព​កោសល្យ ថ្មី​ៗ ។ ស្ថិត​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើន​ចំនួន​អ្នក​ទស្សនា និង​ដើម្បី​លើកកម្ពស់​តារា​សម្តែង​ជំនាន់​ថ្មី ទូរទស្សន៍​ហុងកុង TVB បាន​សម្រេចចិត្ត​បន្ថែម​បេ​ក្ខ​នារី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បវរកញ្ញា​ហុងកុង​ក្នុង​ឆ្នាំ​២០១៦ ពី​២០​នាក់​ទៅ​៥០​នាក់ ។  

ដើម្បី​ទាក់ទាញ​បេ​ក្ខ​នារី​កាន់តែ​ច្រើន​ថែម​ទៀត​ក្រុមហ៊ុន​នឹង​ជ្រើសរើស​យក​បេក្ខភាព​មាន​សក្កា​នុ​ពល​ពី​ក្រៅប្រទេស ។ ពោល​គឺ​អ្នកតំណាង​ទូរទស្សន៍ TVB មួយ​ចំនួន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កា​ណា​ដើម្បី​ស្វែងរក​បេ​ក្ខ​នារី​នៅ​ខែមិថុនា ។ លើស​ពី​នេះ​ទៅ​ទៀត​បេ​ក្ខ​នារី​ប្រចាំឆ្នាំ​២០១៦ នឹង​ធ្វើ​ដំណើ​ទៅ​កាន់​ទីតាំង​ទេសចរណ៍ ល្បី​ៗ​សម្រាប់​ការ​ថត​រឿង​រាប់​ទាំង​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​។ តារា ល្បី​ៗ​ច្រើន​រូប​របស់​ប្រទេស​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ទីភ្នាក់ងារ​ទូរទស្សន៍​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ដំណើ​ការ​កាត់សេចក្តី​ទៀត​ផង ។  

អតីត​បវរកញ្ញា​ហុងកុង ២០១៣ ចំណាត់ថ្នាក់​ទី​២ និង​បច្ចុប្បន្ន​ជា​តារា​សម្តែង​ឱ្យ TVB នាង Sisley Choi និយាយ​ថា «​នាង​ខ្ញុំ​គាំទ្រ​ចំពោះ​គម្រោង​ថ្មី​នេះ ។ វា​គឺជា​រឿង​ដ៏​ល្អ​មួយ​។ កាលពីមុន​មាន​តែ​បេ​ក្ខ​នារី​ចំនួន​២០​នាក់​ប៉ុណ្ណោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បវរកញ្ញា​ហុងកុង តែ​ពេល​នេះ​ចំនួន​ចូលរួម​នឹង​កើន​ដល់​៥០​នាក់​ពោល​គឺ​នឹង​មាន​វត្តមាន​បេ​ក្ខ​នារី ស្អាត​ៗ​ក្នុង និង​ក្រៅប្រទេស​ចូលរួម​ធ្វើ​ឱ្យ​កម្មវិធី​កាន់តែ​អស្ចារ្យ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​បេ​ក្ខ​នារី​ដែល​ឈ្នះ ព្រមទាំង​គ្រង​មកុដ​ក្នុង​នាម​ជា​បវរកញ្ញា​ស្អាត​ទាំង​សម្រស់ និង​មានគុណ​ភាព​» ។

នាង Moon Lau អតីត​បវរកញ្ញា​ហុងកុង​ជាប់​ចំណាត់ថ្នាក់​ទី​៣ បាន​សម្តែង​ការ​យល់​ឃើញ​ស្រ​ដៀង​នាង Sisley Choi ថា «​មាន​បេ​ក្ខ​នារី​ច្រើន​ជា​រឿង​ល្អ ។ វា​នឹង​ផ្តល់​ឱ្យ​ទស្សនិកជន​នូវ​ជម្រើស​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​។ ពួក​នាង​រីករាយ​នឹង​ទស្សនាការ​សម្តែង​ជា​ច្រើន​ទម្រង់​» ។

ការ​ប្រកួត​បវរកញ្ញា​ហុងកុង​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៧៣ ដែល​ជា​ការ​រៀបចំ​កម្មវិធី​ដោយ​ទូរទស្សន៍​ហុងកុង​ឈានមុខ​គេ TVB​។ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​កម្មវិធី​មាន​រយៈពេល​៤៣​ឆ្នាំ​ហើយ ដោយ​មានការ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​បន្ទាប់​ពី​បង្កើត​ឡើង ៕