ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន​កម្សាន្ត Disney ដ៏​ប្រណីត​របស់​ចិន​ត្រៀម​បើក​ជា​ផ្លូវការ

7 ឆ្នាំ មុន

សួន​កម្សាន្ត Disney នៅ​ប្រទេស​ចិន ក្រុង​សៀង​ហៃ បន្ទាប់​ពី​សាងសង់​អស់​រយៈពេល​១​ទសវត្សរ៍ និង​វិនិយោគ​ក្នុង​តម្លៃ​៥,៥​ពាន់​លាន​ដុល្លារ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ២០១៦ ។ រមណីយដ្ឋាន Shanghai Disney Resort

សួន​កម្សាន្ត Disney នៅ​ប្រទេស​ចិន ក្រុង​សៀង​ហៃ បន្ទាប់​ពី​សាងសង់​អស់​រយៈពេល​១​ទសវត្សរ៍ និង​វិនិយោគ​ក្នុង​តម្លៃ​៥,៥​ពាន់​លាន​ដុល្លារ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ២០១៦ ។ រមណីយដ្ឋាន Shanghai Disney Resort នឹង​តំណាង​ឱ្យ​ការ​អភិវឌ្ឍ​ក្នុង​កម្រិត​វណ្ណៈ​កណ្តាល​ដោយ​ពួក​គេ​នឹង​ចំណាយ​លុយ​លើ​ការ​ធ្វើ​ដំណើរ​ទេសចរ និង​ការ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​នេះ ។

គម្រោង​ធំ​ក្នុង​រមណីយដ្ឋាន  Shanghai Disney Resort រួម​មាន​សណ្ឋាគារ​ចំនួន​ពីរ កន្លែង​ដើរ​ទិញ​អីវ៉ាន់ និង​ទឹកដី​កម្សាន្ត​៦​កន្លែង​គឺ​ផ្លូវ​រូប​តុក្កតា Mickey (Mickey Avenue), សួនច្បារ​ស្រមើស្រមៃ (Gardens of Imagination), ទឹកដី​រវើរវាយ (Fantasyland), ដំណើរ​ផ្សងព្រេង​លើ​កោះ តូច​ៗ (Adventure Isle), ឆ្នេរ​ខ្សាច់​រតន​ស​ម្ប​តិ្ត (Treasure Cove) និង​ទឹកដី​ត្រចះត្រចង់ (Tomorrowland) ។

Disney បាន​ពិភាក្សា​ពី​សំណង់​អគារ​សួន​កម្សាន្ត​ក្នុង​ក្រុង​សៀង​ហៃ តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​២០០០​មក​ម្លេ​៉ះ ហើយ​ការ​កែប្រែ​ចុង​ក្រោយ​នៃ​គម្រោង​បើក​ឡើង​វិញ​នៅ​ចុងឆ្នាំ ២០១៥ ប៉ុន្តែ​បញ្ហា​ការ​សាងសង់ និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​រចនា​រារាំង​ជា​ថ្មី​ម្តងទៀត ។ សួន​កម្សាន្ត​របស់​ចិន​នេះ​មាន​ចំណុច​ពិសេស ពោល​គឺ​ដូច​ជាទី​ឋាន​នៃ​ការ​និទានរឿង និង​ការ​រចនា​យ៉ាង​ប្រណីត ។ Disney សង្ឃឹមថា នឹង​ទាក់ទាញ​ខ្លាំង​ចំពោះ​ទស្សនិកជន​ចិន ។ ស្ថាបត្យករ​បាន​ចេញ​រចនាបថ​បែប Shikumen ប្រពៃណី​របស់​ក្រុង​សៀង​ហៃ ព្រមទាំង​មានការ​រចនា​រូប​សត្វ​តំណាង​ឆ្នាំ​ទាំង​១២​របស់​ចិន​ទៀត​ផង ៕