ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្គសាល​នៅ​ក្រុង​ឡុ​ង​ដ៍​ប្រើ​ឆ្កែបម្រើ​ស្រា​បៀរ​ជូន​ភ្ញៀវ

7 ឆ្នាំ មុន

សារព័ត៌មាន «UPI» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន «Kronenbourg 1664» ជា​ក្រុមហ៊ុនស្រា​បៀរ​ដ៏​ល្បី​របស់​បារាំង បាន​បើក​បម្រើ​ស្រា​បៀរ​ដល់​អតិថិជន ដោយ​ប្រើ​ឆ្កែ​ពូជ «German Shepherd»

សារព័ត៌មាន «UPI» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន «Kronenbourg 1664» ជា​ក្រុមហ៊ុនស្រា​បៀរ​ដ៏​ល្បី​របស់​បារាំង បាន​បើក​បម្រើ​ស្រា​បៀរ​ដល់​អតិថិជន ដោយ​ប្រើ​ឆ្កែ​ពូជ «German Shepherd» នៅ​រង្គសាល «Kronenboourg 1664’s Bar D’Alsace-Tian» ក្នុង​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។

លោក Ifeoma Dozie នាយក​ក្រុមហ៊ុន «Kronenbourg 1664» និយាយ​ថា «​យើង​មាន​ក្តី​ត្រេកអរ​ដែល​បើក​រង្គសាល​បែប​នេះ​ជា​លើក​ដំបូង​នៅ​លើ​ពិភពលោក ដោយ​ប្រើ​ឆ្កែ​ជា​បុគ្គលិក ហើយ​អតិថិជន​បាន​ជួប​ព្រឹត្តិការណ៍​ថ្មី និង​ជា​វិធីសាស្ត្រ​ដែល​យើង​ចង់​ណែនាំ​ឱ្យ​ស្គាល់​រង្គសាល Alsace-Tian» ។

តាម​ការ​រៀបរាប់​របស់​បុគ្គលិក​ក្នុង​រង្គសាល​ថា បំពេញ​តួនាទី​បម្រើ​ស្រា​បៀរ ដោយ​ផ្ទុក​នៅ​ក្នុង​ប្រអប់​ឈើ​ទម្ងន់​ស្រាល ចង​ព្យួរ​នៅ​ត្រង់​ករប​ស់វា​យក​ទៅ​ជូន​អតិថិជន ។ ឆ្កែ​បំពេញ​តួនាទី​ជា​អ្នក​លើក​ស្រា​បៀរ​តែ​ក្នុង​រយៈពេល​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​អតិថិជន​ដែល​ចង់​ឃើញ​រូបភាព​បែប​នេះ​ត្រូវ​កក់​កន្លែង​ទុកជា​មុន​៕