ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ប្តឹង Samsung រឿង​ប៉ាតង់ LTE

7 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន Huawei កំពុង​ប្តឹង​ក្រុមហ៊ុន Samsung ដោយ​អះអាង​ថា បាន​រំលោ.ភ​បំពាន​លើ​សិទ្ធិ​ប៉ាតង់​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន Huawei បាន​ដាក់​ពាក្យបណ្តឹង​ក្នុង​ប្រ​ទេ​ចិន

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន Huawei កំពុង​ប្តឹង​ក្រុមហ៊ុន Samsung ដោយ​អះអាង​ថា បាន​រំលោភ​បំពាន​លើ​សិទ្ធិ​ប៉ាតង់​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន Huawei បាន​ដាក់​ពាក្យបណ្តឹង​ក្នុង​ប្រ​ទេ​ចិន និង​សហរដ្ឋអាមេរិក​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់​បំផុត ។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង Shenzhen កំពុង​ទាមទារ​សំណង​ពី​អ្វី​ដែល​ខ្លួន​លើក​ឡើង​ថា ការ​ប្រើប្រាស់​មិន​មាន​អាជ្ញាប័ណ្ណ​នៃ​បច្ចេកវិទ្យា​ការ​ទាក់ទង 4G ប្រព័ន្ធ​ប្រតិ​បត្តិការ និង​ស​ហ្វ​វែ​ប្រទាក់ក្រឡា​ជាមួយ​អ្នក​ប្រើប្រាស់​មាន​ក្នុង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung ។

ក្រុមហ៊ុន Huawei និយាយ​ថា ខ្លួន​បាន​វិនិយោគ ៩,២ ពាន់​លាន​ដុល្លារ ឬ ១៥% នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ខ្លួន​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា ផលិតផល និង​ស្តង់ដា​ការ​ទាក់ទង​ឥត​ខ្សែ​កាលពី​ឆ្នាំ​មុន ។ លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ទទួល​ប៉ាតង់​ជាង​៥០ នៅ​ទូ​ទាំង​ពិភពលោក​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ កន្លង​ទៅ ។ LTE ឬ Long Term Evolution គឺជា​ស្តង់ដារ​ការ​ទាក់ទង​ឥត​ខ្សែ​នៃ​ទិន្នន័យ​ល្បឿន​លឿន​សម្រាប់​ទូរស័ព្ទ និង​ស្ថានីយ​ផ្ទុក​ទិន្នន័យ ៕