ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​នឹង​មិត្តភក្តិ​ថា​ជក់​គ្រឿងញៀ.ន សម្រេចចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៥

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ការ​និយាយ​បង្អាប់​លេង​របស់​មិត្តភក្តិ​រួម​ថ្នាក់​ជាមួយ​គ្នា ធ្វើ​ឱ្យ​ក្មេង​ប្រុស​ម្នាក់​គិត​ខ្លី រហូត​ឈាន​ដល់​បោះបង់​ការ​សិក្សា​ទាំង​នៅ​វ័យក្មេង ខណៈ​រូបគេ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ។

ខេត្ត​ប៉ៃលិន ៖ ការ​និយាយ​បង្អាប់​លេង​របស់​មិត្តភក្តិ​រួម​ថ្នាក់​ជាមួយ​គ្នា ធ្វើ​ឱ្យ​ក្មេង​ប្រុស​ម្នាក់​គិត​ខ្លី រហូត​ឈាន​ដល់​បោះបង់​ការ​សិក្សា​ទាំង​នៅ​វ័យក្មេង ខណៈ​រូបគេ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ។ ហើយ​ជា​រៀងរាល់ថ្ងៃ​តែងតែ​ដើរ​ពី​ផ្ទះ​ទៅ​សាលារៀន ចម្ងាយ​ជាង​២​គីឡូម៉ែត្រ លុះ​ទៅ​ដល់​សាលា​ចូល​ថ្នាក់រៀន​ក្រោយ​គេ ត្រូវ​មិត្តភក្តិ​បង្អាប់​ចុះឡើង​ៗ ក៏​សម្រេចចិត្ត​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៥​តែ​ម្តង ។

ក្មេង​ប្រុស​ដែល​ខ្មាស​គេ​ឈប់​រៀន​ត្រឹម​ត្រឹម​សាលា​បឋម​ថ្នាក់​ទី​៥​មានឈ្មោះ គឹ​ម ម៉ៅ អាយុ​១៥​ឆ្នាំ មាន​បងប្អូន​៤​នាក់ រូបគេ​ជា​កូនច្បង មាន​ឪពុក​ឈ្មោះ អូន អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ ដា អាយុ​៣៥​ឆ្នាំ ជា​អ្នក​ដើរ​ទិញ​អេ​ត​ចាយ ដោយ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ បើ​តាម​ការ​រៀបរាប់​របស់​ក្មេង​ប្រុស​ខាងលើ​បានឱ្យ​ដឹង​ថា រូបគេ​បាន​ឈប់​រៀន​អស់​រយៈពេល​ប្រហែល​៥​ទៅ​៦​ខែ​កន្លង​មក​ហើយ ព្រោះតែ​មិត្តភក្តិ​បង្អាប់​ថា រូបគេ​ដើរទៅ​រៀន​យឺត​ដោយសារ​តែ​អង្គុយ​សំងំ​ជក់​គ្រឿងញៀន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជា​រៀង​រាល់​ព្រឹក​រូបគេ​តែងតែ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ព្រោះ​គ្មាន​កង់​ជិះ​ទៅ​រៀន​នឹង​គេ ហើយ​ពេល​ទៅ​ដល់​ថ្នាក់​ម្តង​ៗ​មិត្តភក្តិ​នាំ​គ្នា​ស្រែក​ហ៊ោ​ថា ជន​ញៀន​ថ្នាំ លុះ​ក្រោយមក​ដោយ​ទ្រាំ​នឹង​សម្តី​ពួក​គេ​មិន​បាន​ក៏​សម្រេចចិត្ត​ឈប់​រៀន​តែ​ម្តង​ទៅ ។ ក្មេង​ប្រុស​ខាងលើ​បញ្ជាក់​ទៀត​ថា រូបគេ​កំព្រា​ឪពុក​តាំងពី​តូច​មក​ម្លេះ ដោយ​ឪពុក​ម្តាយ​លែងលះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​រាល់ថ្ងៃ​រូបគេ​រស់នៅ​ជាមួយ​ម្តាយមីង រីឯ​ប្អូនប្រុស​ចំនួន​៣​នាក់​ទៀត​រស់នៅ​ជាមួយ​ម្តាយ ដើរ​ទិញ​អេ​ត​ចាយ​លក់​យក​មក​ទិញ​អង្ករ​ចិញ្ចឹមជីវិត ។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ការ​រៀនសូត្រ​របស់​គេ​មានការ​លំបាក ទ្រាំ​ដើរទៅ​រៀន​តាំងពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​៥​នៅ​សាលា​បឋម​សិក្សា​ប៉ា​ហ៊ី រហូត​ដល់​ពេល​ក្រោយមក រូបគេ​មិនសូវ​មាន​អាហារ​ហូប​គ្រប់គ្រាន់ ទើប​ធ្វើ​ឱ្យ​រូបរាង​ស្គមស្គាំង ដូច​ជា​មនុស្ស​ញៀន​ថ្នាំ លុះ​មិត្តភក្តិ និង​តា​យាយ​ចេះ​តែ​បង្អាប់​ចុះឡើង​ៗ រូបគេ​មាន​អារម្មណ៍​ខ្មាស​អៀន ក៏​បោះបង់​ការ​សិក្សា​ទាំង​ចិត្ត​នៅ​នឹក​អាល័យ​លោកគ្រូ​អ្នក​គ្រូ និង​មិត្តភក្តិ​ដទៃ​ទៀត ។

ជា​ពិសេស​អ្វី​ដែល​រូបគេ​ត្រូវ​ប៉ង​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម​ក៏​បាត់​សូន្យ​ដែរ ដោយពេល​នេះ​រូបគេ​ទៅ​ជួយ​ធ្វើ​ការងារ​នៅផ្ទះ លោកតា​បង្កើត​របស់​ខ្លួន ជួយ​ជញ្ជូន​សាច់​គោ​ចេញពី​ស្តង់​យក​ទៅ​លក់​នៅ​ទីផ្សារ​រាល់​ព្រឹក​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​បង្អាប់​បន្តុះ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មានការ​ខ្លាចរអា និង​អៀនខ្លួន ដូច្នេះ​សូមកុំ​ឱ្យធ្វើ​ដូច្នេះ​ដល់​អ្នក​ដទៃ​ទៀត យក​ល្អ​គួរតែ​លើកទឹកចិត្ត និង​កោតសរសើរ​ចំពោះ​ក្មេង​នោះ ដែល​បាន​ខិតខំ​តស៊ូ​រៀនសូត្រ​ទើប​ប្រសើរ​ជាង ៕