ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ត្រីកោណ បា.ញ់​គេ​មិន​ស្លា.ប់ ស្លា.ប់​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​មាន​ប្រពន្ធ​កូន​១​ម្នាក់​បាន​ដើរទៅ​ផ្ទះ​ស្រី​កំណាន់​របស់​ខ្លួន​ដោយ​លាក់​កាំភ្លើង​ច្នៃ​នៅ​ពីក្រោយ​ខ្នង រួច​ចាប់​អូស​ដៃ​នាង​ចេញ​មក​ក្រៅ​ផ្ទះ​ហើយ​ទាញ​កាំភ្លើង​ច្នៃ​បា.ញ់​

ខេត្តរតនគិរី ៖ បុរស​មាន​ប្រពន្ធ​កូន​១​ម្នាក់​បាន​ដើរទៅ​ផ្ទះ​ស្រី​កំណាន់​របស់​ខ្លួន​ដោយ​លាក់​កាំភ្លើង​ច្នៃ​នៅ​ពីក្រោយ​ខ្នង រួច​ចាប់​អូស​ដៃ​នាង​ចេញ​មក​ក្រៅ​ផ្ទះ​ហើយ​ទាញ​កាំភ្លើង​ច្នៃ​បាញ់​តម្រង់​ក្បាល​នាង តែ​ត្រូវ​នាង​ក្រ​វាសដៃ​ទាន់​ក៏​ផុត​គ្រោះថ្នាក់ គ្រាន់តែ​រំសេវ​ផ្ទុះ​ជះ​ចំ​មុខ​នាង​ខាងស្តាំ ពេល​នោះ​ប្រុស​កំណាន់​ស្មានថា​នាង​ស្លាប់ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រួច​យក​កាំភ្លើង​ច្នៃ​១​ដើម​ផ្សេង​ទៀត​បាញ់​សម្លាប់​ខ្លួនឯង​ស្លាប់​បាត់​ទៅ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ប្រើ​កាំភ្លើង​ច្នៃ​បាញ់​សម្លាប់​ខ្លួនឯង​នេះ​ឈ្មោះ ជឿន សា​រិ​ន អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ អួ​ក ចាន់​រី អាយុ​២៧​ឆ្នាំ និង​មានកូន​ស្រី​ម្នាក់ អាយុ​៩​ឆ្នាំ ។ ចំណែក​ស្រី​កំណាស់​របស់​ជន​រង​គ្រោះ​ឈ្មោះ ថា​ន ធូ អាយុ​៣៣​ឆ្នាំ មាន​ប្តី​ឈ្មោះ ធន់ ភា អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ ។ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា ព្រមទាំង​មានផ្ទះ​ជិត​គ្នា មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ ។

ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​នាង​បាន​លួច​មាន​ស្នេហា​លួចលាក់​ជាមួយ​ស្រី​ម្នាក់​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ហើយ​ធ្លាប់​បាន​ស្បថស្បែ​ជាមួយ​គ្នា​ថា បើសិនជា​ត្រូវ​ស្លាប់ គឺ​ស្លាប់​ជាមួយ​គ្នា ទៀត​ផង ។

បើ​តាម​ស្រី​កំណាស់​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រូប​នោះ​បាន​ដើរមក​ផ្ទះ​នាង​ដោយ​ពុំ​និយាយ​អ្វី​ទាំងអស់ ហើយ​ចាប់​អូស​ដៃ​នាង​ចេញ​មក​ក្រៅ​ផ្ទះ បន្ទាប់​មក​ក៏​លើក​កាំភ្លើង​ច្នៃ​ដែល​លាក់​នៅ​ក្រោយខ្នង​បាញ់​តម្រង់​ក្បាល​នាង តែ​សំណាងល្អ​នាង​ក្រ​វាសដៃ​ទាន់​ស្រប​ពេល​កំ​ភ្លើង​ផ្ទុះ​ឡើង ពេល​នេះ​រំសេវ​ផ្ទុះ​បាន​ជះ​មក​ចំ​ផ្ទៃមុខ​នាង​ខាងស្តាំ​រង​របួសស្រាល តែ​បុរស​នោះ​ស្មានថា​នាង​ស្លាប់​បាត់​ទៅ​ហើយ ក៏​បាន​បោះ​កាំភ្លើង​ច្នៃ​ចោល ហើយរ​ត់ទៅ​បាត់ ។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ស្មានថា​ស្រី​កំណាត់​របស់​គាត់​ស្លាប់​ហើយ​នោះ ប្តី​របស់​នាង​យក​កាំភ្លើង​ច្នៃ​១​ដើម​ផ្សេង​ទៀត​មក​បាញ់​សម្លាប់​ខ្លួនឯង​នៅ​ក្បែរ​ទ្រុងមាន់​ខាងក្រោយ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ស្រុក​កូន​មុំ​បាន​ចុះ​មក​ធ្វើ​កោសល្យវិច័យ​សព ហើយ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ការ​ប្រើ​កាំភ្លើង​ច្នៃ​បាញ់​ខ្លួនឯង​ចំ​សៀតផ្កា​ខាងស្តាំ​ធ្លា​យមក​សៀតផ្កា​ខាងឆ្វេង​ពិតប្រាកដ​មែន បន្ទាប់​មក​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​កាំភ្លើង​ច្នៃ​ទាំង​២​ដើម និង​កំប៉ុង​រំសេវ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ធ្វើ​ជា​ភស្តុ​តាង ៕