ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! បុក​ឡាន​ដឹក​កម្មករ​លាន់​ដូច​រន្ទះ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ ដោយ​កម្មករ​សំណង់​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​យ៉ាង​លឿន​

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ ដោយ​កម្មករ​សំណង់​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​យ៉ាង​លឿន​វ៉ា​រថយន្ត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​ចំ​ពីមុខ​ពេញ​ទំ​ហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​ថ​យន្ត​ដឹក​កម្មករ​កម្ម​ការ​នី​ជាន់​ហ្វ្រាំង​រេ​ចង្កូត​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ​បណ្តាល​ឲ្យ​មនុស្ស​ជិះ​លើ​រថយន្ត​៧១​នាក់​ខ្ទាត​ចេញពី​រថយន្ត​របួសធ្ងន់​២៨​នាក់ របួសស្រាល​៤៣​នាក់ ដេក​គរ​លើ​គ្នា​រដូករណែល​គួរ​ឲ្យ​ស​ង្វេ​ក​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំ​ណុ​ផ្លូវ​កូនសិស្ស ស្ថិត​នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​៥២​នាក់​(​ប្រុស​៥​នាក់​)​ក្នុង​នោះ​របួសធ្ងន់​៩​នាក់​ត្រូវ​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ក្រុង​បា​វិត ដើម្បី​សង្គ្រោះ​, បញ្ជូន​ទៅ​ដេក​នៅ​មណ្ឌល​សុខភាព​ឃុំ​កណ្តៀង​រាយ​៥​នាក់​របួសធ្ងន់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​១៤​នាក់​របួសធ្ងន់ ។ រីឯ​សព​អ្នក​ជិះ​ម៉ូតូ​២​នាក់​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​គោក​ព្រីង ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ។ សមត្ថកិច្ច​បញ្ជាក់​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ញឹ​ម ណ​យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កម្មករ​សំណង់ ឯ​អ្នក​រួម​ដំណើរ​ឈ្មោះ ផាត់ ម៉ុ​ន​ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កម្មករ​សំណង់ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​លា​ច​ឈូក ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​រង​គ្រោះ​គឺ​អ្នក​ទៅ​ធ្វើការ​ម៉ោង​ពេល​យប់​(​រោងចក្រ​ផលិត​នាឡិកា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគ​រាជ្យ ស្ថិត​នៅ​ភូមិ​ព្រៃ​ទប់​ខាងត្បូង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត​) មាន​ទៅ​លំនៅ​ក្នុងស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ូ សូ​រិ​យា អាយុ​២៣​ឆ្នាំ ជាក​ម្មការ​នី​ផលិត​នាឡិកាដៃ​នៅ​តំបន់​សេដ្ឋកិច្ច​នាគ​រាជ្យ បាន​ឲ្យ​ដឹង​ថា នាង​មាន​ទីលំនៅ​ភូមិ​ឃ្មត់ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ហើយ​បាន​ធ្វើការ​នៅ​ពេល​យប់ គឺ​ចូល​ម៉ោង​៧​យប់ ចេញ​នៅ​ម៉ោង​៤​ទៀប​ភ្លឺ ហើយ​ការ​ធ្វើការ​ពេល​យប់​នេះ​គឺ​ធ្វើការ​ប្តូរ​វេន​គ្នា ក្នុង​មួយ​ខែ​ធ្វើការ​ពេល​យប់​មួយ​ខែ​ធ្វើការ​ពេល​ថ្ងៃ ហើយ​ធ្វើការ​ពេល​យប់ គឺ​ក្រុមហ៊ុន​ផ្តល់​អាហារ​ឲ្យ​មួយ​ពេល​ក្នុង​ម៉ោង​១១​យប់ និង​បន្ត​ធ្វើការ​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ ។ នៅ​យប់​កើតហេតុ ពេល​កំពុង​ជិះ​រថយន្ត​ទៅ​ធ្វើការ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ក្រឡាប់​សង្កត់​ចំ​ចង្កេះ​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ។

ចំពោះ​ម៉ូតូ​បង្ក​ម៉ាក​ហុងដា សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខ កំពង់ចាម 1F-8001 និង​រថយន្ត​ដឹកកម្មករ​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​៣​តោន ពាក់​ស្លាកលេខ ភ្នំពេញ 3A-4585 ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក លោក ម៉ែ​ន វិ​ប៉ុ​ល អភិបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​មក​សួរសុខទុក្ខ​កម្មករ​កម្ម​ការ​នី​រងគ្រោះថ្នាក់​ចរាចរណ៍​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​១៤​នាក់ និង​នាំ​អំណោយ​ជូន​ជន​រង​គ្រោះ​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​៣៤​ម៉ឺន​រៀល (​សាលាខេត្ត​២០​ម៉ឺន​រៀល កាកបាទក្រហមកម្ពុជា​សាខា​ខេត្តស្វាយរៀង​១០​ម៉ឺន​រៀល តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង​៤​ម៉ឺន​រៀល​) ជន​រង​គ្រោះ​នៅ​មណ្ឌល​សុខភាព​កណ្តៀង​រាយ​៥​នាក់ ក្នុង​ម្នាក់​ទទួល​បាន​៣០​ម៉ឺន​រៀល (​ខេត្ត​២០​ម៉ឺន​រៀល កាកបាទក្រហម​១០​ម៉ឺន​) និង​ទៅ​សួរសុខទុក្ខ​កម្មករ​កម្ម​ការ​នី​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ និង​យក​អំណោយ​ចែក​ជូន​ជន​រង​គ្រោះ​៥២​នាក់​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល (​សាលាខេត្ត​៥​ម៉ឺន​រៀល កាកបាទក្រហម​៥​ម៉ឺន​រៀល​) ផង​ដែរ ៕