ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​​បែប​​នេះ ដែល​សំណាង​មនុស្ស​មិន​អី

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ រថយន្ត​ធុន​ធំ​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​​​បាន​​បុក​​គ្នា​ទាំងកំរោល ​បណ្តាល​ឱ្យ​​ផ្ទុះ​ឆេះ​យ៉ាង​​សន្ធោ​សន្ធៅ ។ តែ​ទោះបី​យ៉ាងណា​ មិន​បណ្តាល​​​ឱ្យ​មនុស្ស​​រង​របួស ឬ​​បាត់បង់​ជីវិត​ឡើយ រួម​​ទាំង​អ្នកបើកបរ​សង​​ខាង​​ ។

ខេត្តព្រះសីហនុ ៖ រថយន្ត​ធុន​ធំ​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​​​បាន​​បុក​​គ្នា​ទាំងកំរោល ​បណ្តាល​ឱ្យ​​ផ្ទុះ​ឆេះ​យ៉ាង​​សន្ធោ​សន្ធៅ ។ តែ​ទោះបី​យ៉ាងណា​ មិន​បណ្តាល​​​ឱ្យ​មនុស្ស​​រង​របួស ឬ​​បាត់បង់​ជីវិត​ឡើយ រួម​​ទាំង​អ្នកបើកបរ​សង​​ខាង​​ ។

​ហេ​ការណ៍​នេះ ​បាន​កើត​មាន​ឡើង​កាលពី​​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឺ​​កថ្ងៃ​ទី​២៦​ ឧសភា ២០១៦ ស្ថិ​ត​តា​ម​បណ្តោយ​ផ្លូវ​ជាតិ​លេង​​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ចំណុច​ស្ពាន​ត្អោ​ង ស្ថិត​ក្នុងភូមិ​ចំការ​​ហ្លួង  ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​​សិលា  ខេត្ត​ព្រះ​សីហ​នុ  ។​

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​​ឱ្យ​​ដឹង​​ថា​ គ្រោះថ្នាក់​នេះ​ ​គឺ​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​​​ដឹក​ប្រេង​កម្ពុជា​​តេ​លា​(​ស្លាក​លេខ​ឆេះ​អស់​)​បើក​​ក្នុង​ទិស​ដៅ​​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ​ (​លិច-​កើត​) លុះ​​ដល់​ចំណុច​​កើតហេតុ​ ក៏​បាន​បុកជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​ទិ​ដៅ​បញ្ច្រាស​គ្នា ​ម៉ាកហ្វុយហ្សូ ពាក់​ស្លាក់​លេខ​ភ្នំពេញ3D-4669 បណ្តាលឱ្យ​​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។

ប្រភពដដែល​​​បន្ត​​​ថា មុន​កើតហេតុ​ រថយន្ត​ដឹក​ប្រេង​កម្ពុជា​តេ​លា​ ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ បាន​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​​ដែល​កំពុងបើកបរ​ពីមុខ​ខ្លួន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ  រថយន្ត​កុង​តឺន័រ​​មក​ដល់ ទាំង​រថយន្ត​ដឹក​សាំង​មិន​ទាន់​វ៉ា​ផុត​ផង ក៏​​បុក​គ្នា​តែ​ម្តង  ។ ធ្វើ​ឱ្យ​រថ​យ​ន្ត​​ដឹក​ប្រេង​តេ​លា​ ដេក​លើ​រថយន្ត​កុង​ទី​ន័​ រ​បណ្តាល​ឱ្យ​​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង  ចំណែកឯ​អ្នកបើកបរ​ទាំងសងខាង​​បាន​​គេចខ្លួន​បាត់ ​ទុក​​រថយន្ត​ទាំង២គ្រឿង​​​ឆេះ​យ៉ាង​ពេញទំហឹង  ។  ​