ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! អាធំ​២​គ្រឿង​​ត្របាក់​គ្នា​​

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​រណ៍​បឋម​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិចស្ថិតនៅ​ចំណុច​ស្ពាន​ត្អោ​ង​ ក្នុងភូមិ​ចំការ​​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​​កំពង់​​សិលា ខេត្ត​ព្រះ​សីហ​នុ ​រថយន្ត​ធុន​ធំ​២​គ្រឿង ​បានបើក​​បុក​គ្នា​ទាំង​កំរោល បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​​ជំហាន​ដំបូង គេ​មិន​ទាន់​ដឹង​ពី​​មូលហេតុ​នោះ​ទេ ។

ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ក៏​មិនដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​រងគ្រោះថ្នាក់ ​ឬ​ស្លាប់​នោះ​ដែរ គ្រាន់តែ​ដឹង​ថា រថ​យ​ន្តទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ជា​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​តេ​លា និង​មួយ​គ្រឿង​ទៀត​រថយន្ត​ដឹក​កុងតឺន័រ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍​ហើយ និង​ក៏​កំពុង​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។