ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​ស្ករស​អាច​ប្រឈម​នឹង​ការ​លំបាក​ដោយសារ​ការ​នាំ​ចូល

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ឧស្សាហកម្ម​ស្ករ​ជាតិ​របស់​វៀតណាម​ប្រហែលជា​រង​នូវ​ការ​ជះ​ឥទ្ធិពល​ដោយ​កំណើន​នៃ​ការ​នាំ​ចូល​ស្ករ ប្រសិនបើ​ការ​ស្នើ​សុំ​នាំ​ចូល​ស្ករ​បន្ថែមចំនួន​២០​ម៉ឺន​តោន​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម

ប្រទេស​វៀតណាម ៖ ឧស្សាហកម្ម​ស្ករ​ជាតិ​របស់​វៀតណាម​ប្រហែលជា​រង​នូវ​ការ​ជះ​ឥទ្ធិពល​ដោយ​កំណើន​នៃ​ការ​នាំ​ចូល​ស្ករ ប្រសិនបើ​ការ​ស្នើ​សុំ​នាំ​ចូល​ស្ករ​បន្ថែមចំនួន​២០​ម៉ឺន​តោន​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ត្រូវ​បាន​អនុញ្ញាត​នោះ ។

ក្រោម​សេចក្តី​ស្នើ​សុំ​នេះ ចំនួន​សរុប​នៃ​ការ​នាំ​ចូល​ស្ករ​របស់​វៀតណាម​អាច​នឹង​កើនឡើង​ដល់​៣៣,៥​ម៉ឺន​តោន បូក​បញ្ចូល​ទាំង​៨,៥​ម៉ឺន​តោន​សម្រាប់​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​ពិភពលោក និង​៥​ម៉ឺន​តោន​ដោយ Hoang Anh Gia Lai  ពី​ប្រទេស​ឡាវ និង​ការ​ស្នើ​សុំ​ចំនួន​២០​ម៉ឺន​តោន ។ ជាង​នេះ​ទៀត មាន​ស្ករ​រាប់រយ​តោន​ដែល​នាំ​ចូល​គេចពន្ធ​មក​ក្នុង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ ។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ថា វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផលិត​ស្ករ​បាន​ចំនួន​១,២ លាន​តោន ដែល​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​គ្រោះ​រាំង​ស្ងួត និង​ការ​កើនឡើង​ជាតិ​អំបិល​នៃ​ដី​កសិកម្ម​ផង​នោះ ខណៈ​ដែល​តម្រូវការ​ស្ករ​សរុប​របស់​ជាតិ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​១,៦​លាន​តោន ។ ដូច្នេះ​វៀតណាម​នឹង​ខ្វះខាត​ស្ករ​ចំនួន ៤០​ម៉ឺន​តោន ។
លោក Le Van Banh អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន បាន​មាន​ប្រសាសន៍​ថា ៖ « នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វៀតណាម​ត្រូវ​ស្នើ​សុំ​នាំ​ចូល​ស្ករ​ចំនួន​២០​ម៉ឺន​តោន​បន្ថែម​ទៀត » ។

តម្លៃ​ស្ករ​ក្នុងស្រុក​បាន​កើនឡើង​២០% ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ស្ករ​នាំ​ចូល ដូច្នេះ​កំណើន​នៃ​ការ​នាំ​ចូល​ស្ករ​នឹង​ដាក់​សម្ពាធ​ទៅ​លើ​រោងចក្រ​ផលិត​ស្ករអំពៅ​ក្នុងស្រុក និង​កសិករ​ជាក់​ជា​មិន​ខាន ។

លោក​បាន​ដាស់តឿន​ថា ៖ « ក្រសួង​គួរតែ​ប្រុង​ប្រយ័ត្ន និង​ពិចារណា​ឡើង​វិញ​ក្នុង​ការ​នាំ​ចូល​ស្ករ​ចំនួន​២០​ម៉ឺន​តោន​បន្ថែម​ទៀត​នោះ » ៕