ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកពេលយប់ អត់អ្នកជួយ​​ ស្លា.ប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាក់.​ក ​និង​បាក់ដៃ​បាក់ជើង​​ស្លា.ប់​​នៅ​កណ្តាល​ថ្នល់​ ដោយគេឃើញ​ខ្ទាត​ចេញពី​ម៉ូតូ​ប្រមាណ​១០​ម៉ែត្រ ​ដែល​​​ហេតុការណ៍នេះ​​សង្ស័យថា ​​ជិះ​​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក ប៉ុន្តែ​រថយន្ត​បើក​ចេញ​ទៅ​បាត់​ហើយ ​កាល​​​​វេលា​ម៉ោង​០២​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាក់.​ក ​និង​បាក់ដៃ​បាក់ជើង​​ស្លាប់​​នៅ​កណ្តាល​ថ្នល់​ ដោយគេឃើញ​ខ្ទាត​ចេញពី​ម៉ូតូ​ប្រមាណ​១០​ម៉ែត្រ ​ដែល​​​ហេតុការណ៍នេះ​​សង្ស័យថា ​​ជិះ​​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក ប៉ុន្តែ​រថយន្ត​បើក​ចេញ​ទៅ​បាត់​ហើយ ​កាល​​​​វេលា​ម៉ោង​០២​និង​៥៥​​ព្រឹកថ្ងៃ​ទី​២៦ ​ឧសភា ​ស្ថិត​​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្រុម​៦​ ​​ក្នុង​​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួ​ល​​គោក ។

សព​ជន​រង​គ្រោះ​ត្រូវគេ​ស្គាល់​ឈ្មោះប៊ី ជី​ម ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ មាន​​ទីលំនៅ​​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​​ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌.​​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-2379 បើក​​ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង ​សង្ស័យ​​ក្នុង​ល្បឿន​​លឿន ។

​តាម​​ប្រភព​​មិន​ច្បាស់លាស់​​ពី​អ្នកលក់​ទឹកកក​​នៅ​មុខ​កន្លែង​កើតហេតុ​​​ថា ​​គេ​ឮ​សូរ​សំឡេងបុក​លាន់​ដូច​គ្រាប់បែក​ផ្ទុះ ​ហើយ​ពេល​នោះ ​មាន​រថយន្ត​ទឹកកក​កំពុង​ដាក់​ទឹកកក​ឱ្យ​​ម៉ូយ​​បាន​ចត​នៅ​ខាងស្ដាំ​​​ចិញ្ចើម​ផ្លូវ ។ ​​​បន្តិច​ក្រោយមក​ ស្រាប់តែ​ឃើញ​រថយន្ត​នោះ​បើក​ចេញ​ទៅ​បាត់​គាត់​ ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​កណ្តាល​ថ្នល់​ ដោយ​មាន​របួស​បាក់ជើង​ខាងស្ដាំ​ចេញ​ខួរឆ្អឹង​ក្បាលជង្គង់​ចេញ​មក​ ហើយមាន​ស្នាម​ហើម​នៅ​និង​កញ្ចឹង.ក និង​បាក់ដៃ​ក​ស្ដាំ​ផង​ដែរ ។

ហើយ​ពួក​គាត់​បាន​សន្និដ្ឋាន​ថា​ សង្ស័យ​តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ដឹក​ទឹកកក​នោះ​ហើយ​ បាន​ដួល​បោក​បាក់​.​ក​ស្លាប់​តែ​ម្តង ។