ប្រពន្ធកូនខ្ចី ចាប់ក្មេងស្រីបន្ធូរអារម្មណ៍
ខេត្តត្បូងឃ្មុំ ៖ កម្មករចៀរជ័រកៅស៊ូល្មោភកាមតណ្ហាម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១១ឆ្នាំរំលោ.ភសេពសន្ថវ:ខណៈពេលដែលឪពុកម្តាយបានចេញទៅចៀរជ័រកៅស៊ូបាត់
ខេត្តត្បូងឃ្មុំ ៖ កម្មករចៀរជ័រកៅស៊ូល្មោភកាមតណ្ហាម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១១ឆ្នាំរំលោ.ភសេពសន្ថវ:ខណៈពេលដែលឪពុកម្តាយបានចេញទៅចៀរជ័រកៅស៊ូបាត់
ខេត្តត្បូងឃ្មុំ ៖ កម្មករចៀរជ័រកៅស៊ូល្មោភកាមតណ្ហាម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១១ឆ្នាំរំលោភសេពសន្ថវ:ខណៈពេលដែលឪពុកម្តាយបានចេញទៅចៀរជ័រកៅស៊ូបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ។
ក្រោយពីទទួលបានបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគម៍ចាប់ជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំផងដែរ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា នាពេលកន្លងមកក្មេងស្រីរងគ្រោះធ្លាប់បានមកលេងផ្ទះរបស់ជនសង្ស័យ ព្រោះមានចំងាយពីគ្នាប្រហែល១០០ម៉ែត្រប៉ុណ្ណោះ ហើយមិនដែលមានហេតុការណ៍អ្វីកើតឡើងចំពោះក្មេងស្រីរងគ្រោះដែរ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បានប្រាប់បន្តឱ្យដឹងថា ជាក់ស្តែងនៅយប់ថៃទី២៤ឧសភា វេលាម៉ោង២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី២៥ឧសភា ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះបានចេញទៅចៀរជ័រកៅស៊ូបាត់ ដោយទុកកូន៣នាក់ដេកនៅនឹងសំយាបមុខផ្ទះ ពេលនោះជនសង្ស័យដើរមកឃើញ ព្រមទាំងបានបិទអំពូលភ្លើងរួចបីក្មេងស្រីវ័យ១១ឆ្នាំចូលទៅក្នុងបន្ទប់ផ្ទះរបស់ក្មេង ហើយបានរំលោភរហូតបានសម្រេចតាមបំណង ។ បន្ទាប់មកបានត្រឡប់ទៅផ្ទះវិញធ្វើហាក់បីដូចជាមិនបានដឹងរឿងអ្វីកើតឡើង ។ ពេលព្រឹកឡើង ក្មេងស្រីរងគ្រោះបានត្រឡប់មកពីរៀនវិញ ម្តាយឃើញមានឈាមប្រឡាក់ខោក៏បានសួរនាំ ។ ទើបកូនស្រីបាននិយាយរឿងរាវដែលបានកើតឡើងប្រាប់ម្តាយឱ្យបានដឹងថាអ្នកដែលចាប់រំលោភនោះគឺឈ្មោះ កប ប៊ុនថា ភេទប្រុស អាយុ២៣ឆ្នាំ ។ ពេលនោះស្ត្រីជាម្តាយបានប្រញាប់ទៅប្តឹងប៉ុស្តិ៍រដ្ឋបាលឃុំរកាពប្រាំឱ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកដើម្បីសួរនាំពាក់ព័ន្ធទៅនឹងមានករណីរំលោភសេពសន្ធវៈលើអនីតិជនអាយុ១១ឆ្នាំនេះ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា ចំពោះមូលហេតុដែលជននេះចាប់ក្មេងស្រីរងគ្រោះរំលោភដោយសារតែប្រពន្ធរបស់ខ្លួនកូនខ្ចីឆ្លងទន្លេទើបបាន២ខែ ដោយសារតែដាច់ចំណីយូរទ្រាំមិនបាននោះក៏ទៅចាប់ក្មេងស្រីរងគ្រោះរំលោភ ។ ក្នុងករណីនេះម្តាយរបស់ក្មេងស្រីរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្ត១០លានរៀល និងឱ្យផ្តន្ទាទោសតាមច្បាប់ ។ រហូតមកដល់ព្រឹកថ្ងៃទី២៦ឧសភានេះ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតានីតិវិធីច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ