ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​សិង្ហ​បុរី​ក្នុង​ខែមេសា​ធ្លាក់​ចុះ​0,5%

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​ដែល​ជា​ការ​វាស់​ស្ទង់​នៃ​អតិផរណា បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​នៅ​ខែមេសា ដែល​ជា​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១៨​ខែ​ជាប់​ៗ​គ្នា​ហើយ​នេះ​ជា​ការ​អូស​បន្លាយ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​

ប្រទេស​សិង្ហ​បុរី ៖ ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​ដែល​ជា​ការ​វាស់​ស្ទង់​នៃ​អតិផរណា បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​នៅ​ខែមេសា ដែល​ជា​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១៨​ខែ​ជាប់​ៗ​គ្នា​ហើយ​នេះ​ជា​ការ​អូស​បន្លាយ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៧ មក ។

តម្លៃ​អតិផរណា​អ្នក​ប្រើប្រាស់​បាន​ធ្លាក់​ចុះ ០,៥%​កាលពី​ខែមេសា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ពោល​គឺ​ដោយសារ​តែ​តម្លៃ​ដឹក​ជញ្ជូន​ផ្លូវ​ឯកជន​បាន​បន្ត​ធ្លាក់​ចុះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​រួម​ដោយ​អាជ្ញាធរ​រូបិយប័ណ្ណ​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម ។

ការ​ធ្លាក់​ចុះ​បន្តិច​នេះ គឺ​មាន​អត្រា​ទាប​ជាង ការ​ព្យាករ​របស់​សេដ្ឋវិទូ ដែល​បាន​ព្យាករ​អត្រា​០,៧% និង​ពាក់កណ្តាល​នៃ​ការ​ធ្លាក់​ចុះ​កាលពី​ខែមីនា ពោល​គឺ​ដោយសារ​តែ​តម្លៃ​ទាប​នៃ​សេវាកម្ម កាលពី​ខែមេសា ឆ្នាំ​២០១៥ ។

តម្លៃ​ដឹក​ជញ្ជូន​ផ្លូវ​ឯកជន​បាន​ធ្លាក់​ចុះ​៧,១%​នៅ​ខែមេសា​ឆ្នាំ​មុន ពោល​គឺ​មាន​អត្រា​លឿន​ជាង​ការ​ធ្លាក់​ចុះ​៥,៩% កាលពី​ខែមេសា កន្លង​មកនេះ ។ នេះ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រថយន្ត និង​តម្លៃ​ប្រេង ។

កម្រិត​វាស់​ស្ទង់​នៃ​អតិផរណា បាន​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​ចំណាយ​ដឹក​ជញ្ជូន​ឯកជន ដែល​ចំណាយ​ប្រចាំ​ថ្ងៃ​កើនឡើង​០,៨%​នៅ​ខែមេសា បើ​ធៀប​នឹង​ខែមីនា មាន​អត្រា​០,៦%។ ជាក់ស្តែង ការ​កើនឡើង​នេះ គឺ​ដោយសារ​តែ​អតិផរណា​សេវាកម្ម​ខ្ពស់​ជាង ក៏​ដូច​ជា​ការ​ធ្លាក់​ចុះ​លើ​ពន្ធ​អគ្គិសនី​ផង​ដែរ ។

អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី​បាន​ឲ្យ​ដឹង​ថា ៖ « អតិផរណា​ចម្បង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​បន្តិច​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​តម្លៃ​ប្រេង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ខ្ពស់​ជាង​ពាក់កណ្តាល​ឆមាស​ទី​២ បើ​ធៀប​នឹង​ឆមាស​ទី​១ » ៕