ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ HEINEKEN ចាប់ផ្តើម​ផ្តល់​ជូន​កម្មវិធី​តន្ត្រី​ផ្ទាល់ #LIVEYOURMUSIC នៅ​កម្ពុជា

7 ឆ្នាំ មុន

កាលពី​ថ្មី​ៗ​នេះ ស្រា​បៀរ Heineken បាន​ចាប់ផ្តើម​ផ្តល់​ជូន​កម្មវិធី​តន្ត្រី​ផ្ទាល់​ថ្មី​មានឈ្មោះ​ថា Live Your Music ។ ជាមួយ​កម្មវិធី​នេះ នឹង​ពាំនាំ​មក​នូវ​កម្មវិធី​ជា​ច្រើន​ទៀត​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

កាលពី​ថ្មី​ៗ​នេះ ស្រា​បៀរ Heineken បាន​ចាប់ផ្តើម​ផ្តល់​ជូន​កម្មវិធី​តន្ត្រី​ផ្ទាល់​ថ្មី​មានឈ្មោះ​ថា Live Your Music ។ ជាមួយ​កម្មវិធី​នេះ នឹង​ពាំនាំ​មក​នូវ​កម្មវិធី​ជា​ច្រើន​ទៀត​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្រា​បៀរ Heineken កំពុង​បើក​ដំណើរ​កម្មវិធី​តន្ត្រី​សកល​ថ្មី​មួយ​ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​។

កម្មវិធី​តន្ត្រី​សកល​ថ្មី​មានឈ្មោះ​ថា #LiveYourMusic ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Publicis Worldwide នឹង​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ជាមួយនឹង​កម្មវិធី​ទូរទស្សន៍   ការ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​សកម្មភាព​ផ្សេង​ៗ​ដែល​ផ្តល់​បទ​ពិសោធន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក Anuraag Trikha នាយក​ផ្នែក​ទំនាក់ទំនង​ម៉ាក​សញ្ញា​សកល​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken បាន​មាន​ប្រសាសន៍​ថា  «​តន្ត្រី​ស្ទើរតែ​ក្លាយជា​ចង្វាក់ជីពចរ​នៃ​ការ​ប្រាស្រ័យ​ទំនាក់ទំនង​របស់​ក្រុមហ៊ុនស្រា​បៀរ Heineken និង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នេះ មាន​អារម្មណ៍​រំភើប​រីករាយ​។ វា​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ជ្រើសរើស​មនុស្ស​ថ្មី​។ នៅ​ពេល​ដែល​អ្នក​ចង់​ទាក់ទង​មនុស្ស​ក្នុង​វ័យ 25 ឆ្នាំ នៅ​ជុំវិញ​ពិភពលោក តន្ត្រី​គឺជា​កន្លែង​ដំបូង​ដែល​គេ​ទៅ​រក និង​អនុញ្ញាត​ឱ្យ​អ្នកមាន​លក្ខណៈ​ពិសេស​ខុស​គេ និង​គួរ​ឱ្យ​ទុកចិត្ត​នេះ​ជា​មូលហេតុ​ដែល​យើង​ទៅ​ទីនោះ​»​។

ការ​ផ្តោត​ជា​ចម្បង​លើ​បច្ចេកវិទ្យា ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ កម្មវិធី​ដំណើរការ​ថ្មី​នេះ​ដែល​គេ​ហៅ​ថា «Takeover» នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ដែល​មាន​វត្ត​មាននៅ​ព្រឹត្តិការណ៍​តន្ត្រី បន្តវេន​តន្ត្រី​ពី​ឌី​ជេ​។ តាម​រយៈ​ខ្សែ​កដៃ​ពិសេស​ម៉ាក  Heineken ដែល​អាច​បំភ្លឺ​ភ្លើងពណ៌​ក្រហម ឬ​បៃតង និង​បច្ចេកវិទ្យា​កាមេរ៉ា​កម្រិត​ខ្ពស់  អ្នកចូលរួម​កម្មវិធី​អាច​ជ្រើសរើស​បទ​ចម្រៀង​បន្ទាប់​ដែល​គេ​ចង់​ស្តាប់  គឺ​ពណ៌​បៃតង ឬ​ក្រហម​។

ស្រា​បៀរ Heineken នឹង​ពាំនាំ​ជូន​លោក​អ្នក​នូវ​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់​នៅ​ថ្ងៃ​សៅរ៍ ទី​28 ឧសភា នៅ​ក្លិប Pontoon នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង 21:00 យប់​តទៅ មាន​ទីតាំង​ស្ថិត​នៅ​លើ​វិ​ថី​172​។ សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ ដែល​មានការ​ចូលរួម​សម្តែង​ពី​ឌី​ជេ Mellisa-Jo មក​ពី​ម៉ា​ឡេ​ស៊ី   មនុស្ស​យន្ត LED មក​ពី​អឺរ៉ុប និង​តារាចម្រៀង​ហ៊ី​ប​ហប់​ខ្មែរ​លោក Bross La ដើម្បី​បំពេរ​អារម្មណ៍​ទស្សនិកជន​តាម​ចង្វាក់​ហ៊ី​ប​ហប់​។ និង​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ទៀត​សម្រាប់​ពេញ​មួយ​រាត្រី ! សូម​ចាំ​ថា អ្នក​នឹង​អាច​ជ្រើសរើស តន្ត្រី​ដែល​អ្នក​ចង់​ស្តាប់​។