១-ក្តីរំពឹង៖ ក្រុមជម្រើសជាតិក្រូអាស៊ីគឺជាក្រុមមួយដែលមិនអាចមើលស្រាលបាន ជាមួយនឹងសមត្ថភាព និងបចេ្ចកទេសខ្ពស់នៃទម្រង់លេង។ ក្នុងព្រឹតិ្តការណ៍ Euro Cup 1996 នៅប្រទេសអង់គ្លេស ក្រូអាស៊ីបានឈានដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយ តែគួរឱ្យស្តាយ ក្រូអាស៊ីបានចាញ់អាល្លឺម៉ង់ក្នុងលទ្ធផល២-១ ។ ជាងនេះទៅទៀត ក្នុងព្រឹតិ្តការណ៍ Euro Cup 2008 ដែលអូទ្រីសនិងស្វ៊ីសធ្វើជាម្ចាស់ផ្ទះ ក៏ក្រូអាស៊ី បានឈានដល់វគ្គ១៦ក្រុមចុងក្រោយដែរ ។ ព្រឹតិ្តការណ៍ទាំង២លើកនេះហើយដែលធ្វើឱ្យក្រូអាស៊ីបច្ចុប្បន្នមានសមត្ថភាពកាន់តែប្រសើរជាងមុន ។
២-លទ្ធផលល្អ៖ នេះជាជ័យជម្នះលើកទី៤ក្នុងការបង្ហាញខ្លួនរបស់ក្រូអាស៊ីលើឆាកអន្តរជាតិ ។
៣-កីឡាករក្នុងចំណាប់អារម្មណ៍៖ ខ្សែបម្រើ Ivan Rakitić, ខ្សែការពារ Darijo Srna, ខ្សែបម្រើ Luka Modrić, ខ្សែបម្រើប្រយុទ្ធ Ivan Perišić និងខ្សែប្រយុទ្ធ Mario Mandžukić ។
៤-គ្រូបង្វឹក៖ លោក Ante Cacic អាយុ ៦២ឆ្នាំ ជនជាតិក្រូអាស៊ី ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែកញ្ញា ២០១៥ ។
៥-បញ្ជីឈ្មោះសមាសភាពកីឡាករសរុប
(បណ្តោះអាសន្ន)៖
-អ្នកចាំទី៖ Ivan Vargić (Rijeka), Lovre Kalinić (Hajduk Split), Danijel Subašić (Monaco) ។
-ខ្សែការពារ៖ Sime Vrsaljko (Sassuolo), Vedran Ćorluka (Lokomotiv), Dejan Lovren (Liverpool), Darijo Srna (Captain) (Shakhtar Donetsk), Gordon Schildenfeld (Dinamo Zagreb), Domagoj Vida (Dynamo Kyiv) ។
-ខ្សែបម្រើ៖ Ivan Perisic (Internazionale), Mateo Kovačić (Real Madrid), Luka Modrić (Real Madrid), Marcelo Brozović (Internazionale), Domagoj Antolic (Dinamo Zagreb), Alen Halilović (Sporting ) ។
-ខ្សែប្រយុទ្ធ៖ Mario Manzukic (Juventus), Nikola Kalinić (Fiorentina), Marko Pjaca (Dinamo Zagreb), Andrej Kramarić (Hoffenheim) ៕
ចែករំលែកព័តមាននេះ