ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្រាត​ខោអាវ​ទៅ​ជេរ​ប៉ូលិស​ដល់​ប៉ុស្តិ៍

7 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ បាន​បង្ហាញ​ស្ត្រី​ឥណ្ឌា​ម្នាក់​មិន​បង្ហាញ​ឈ្មោះ​ស្រាត​សម្លៀក​បំពាក់​ចេញ​នៅ​សល់​តែ​អាវទ្រនាប់​ចូល​ទៅ​ស្រែក​រិះគន់​ប៉ូលិស​ដល់​ប៉ុស្តិ៍​មួយ​ក្នុង​ទីក្រុង

«Daily Mail» របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ បាន​បង្ហាញ​ស្ត្រី​ឥណ្ឌា​ម្នាក់​មិន​បង្ហាញ​ឈ្មោះ​ស្រាត​សម្លៀក​បំពាក់​ចេញ​នៅ​សល់​តែ​អាវទ្រនាប់​ចូល​ទៅ​ស្រែក​រិះគន់​ប៉ូលិស​ដល់​ប៉ុស្តិ៍​មួយ​ក្នុង​ទីក្រុង Ahmedbad រដ្ឋ Gujarat ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ស្ត្រី​នោះ​ដោះ​សម្លៀក​បំពាក់​របស់​ខ្លួន​គរ​ទុកជា​មួយ​កាបូប​នៅ​លើ​ដី ហើយ​ដើរ​សំដៅ​ទៅ​តវ៉ា​ជាមួយ​ប៉ូលិស​២​នាក់ ដែល​ឈរ​នៅ​ក្នុង​ប៉ុស្តិ៍ ។ ជា​ការ​បញ្ឈឺ​ស្ត្រី​នោះ​ទះដៃ និង​ទះ​ក្បាលពោះ​របស់​ខ្លួន ។ គ្រានោះ​ប៉ូលិស​ម្នាក់​បាន​យក​ខោខ្លី​មួយ​ឱ្យ​នាង​ស្លៀក ដើម្បី​បិទ​បាំង​កេរ្តិ៍ខ្មាស ។ គ្មាន​ប្រភព​ណាមួយ​បង្ហាញ​ថា​តើ​ស្ត្រី​នោះ​មាន​ទំនាស់​ជាមួយ​ប៉ូលិស​រឿង​អ្វី​ទេ ៕