ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ជួយ​នារី​ដែល​ឪពុក​ដេញ​ចាក់​សម្លា.ប់

7 ឆ្នាំ មុន

សារព័ត៌មាន «Hindustan» នៅ​រដ្ឋ Madhya Pradesh ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ថា គោមួយ​ក្បាល​បាន​ដេញ​ជល់​បុរស​២​នាក់ គឺ​លោក​ខាល​យ៉ា​ន ស៊ី​ង និង​លោក​ឡា​ខាន ស៊ី​ង ជា​ឪពុក និង​ឪពុកធំ​របស់​នាង​ស៊ី​ម៉ា

សារព័ត៌មាន «Hindustan» នៅ​រដ្ឋ  Madhya Pradesh ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ថា គោមួយ​ក្បាល​បាន​ដេញ​ជល់​បុរស​២​នាក់ គឺ​លោក​ខាល​យ៉ា​ន ស៊ី​ង និង​លោក​ឡា​ខាន ស៊ី​ង ជា​ឪពុក និង​ឪពុកធំ​របស់​នាង​ស៊ី​ម៉ា កាច​ចា ជនជាតិ​ឥណ្ឌា​អាយុ​២១​ឆ្នាំ ។

លោក​ខាល​យ៉ា​ន និង​លោក​ឡា​ខាន មិន​ពេញចិត្ត​ចំពោះ​នាង​ស៊ី​ម៉ា កាច​ចា​ដែល​រត់​តាម​គូស្នេហ៍​ឈ្មោះ​សូ​នូ អាយុ​២២​ឆ្នាំ កាលពី​ខែមករា កន្លង​មក ហើយ​ប៉ុនប៉ង​សម្លាប់​នាង។

ទីបំផុត​គូស្នេហ៍​នោះ​ត្រឡប់​មក​ភូមិកំណើត​របស់​ខ្លួន​វិញ ស្ថិត​នៅ​ក្រុង​កា​វ៉ា​លី រដ្ឋ Madhya Pradesh ។ គ្រានោះ យុវជន​សូ​នូ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ព្រោះ​លោក​ខាល​យ៉ា​ន ជា​ឪពុក​របស់​នាង​ស៊ី​ម៉ា​បាន​ប្តឹង ។  ទោះជា​យ៉ាងណា​ក្តី នាង​ស៊ី​ម៉ា មិន​បាន​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ទេ ប៉ុន្តែ​ទៅ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​នៅ​ក្រុង​ហា​ស៊ី​រ៉ា​វិញ ។
ក្រោយមក​ឪពុក និង​ឪពុកធំ​របស់​នាង​ស៊ី​ម៉ា​តាម​រក​នាង​ឃើញ​ក៏​ទាស់សម្តី​គ្នា ហើយ​ពួក​គេ​ទាំង​២​ប៉ង​សម្លាប់​នាង​ដើម្បី​រក្សា​កិត្តិយស​ក្រុម​គ្រួសារ ។ អ្នក​ទាំង​២​ដេញ​ចាក់​នាង​ស៊ី​ម៉ា ប៉ុន្តែ​គោ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​បាន​ជួយ​នាង ។ គោ​បាន​ដេញ​ជល់​បុរស​ទាំង​២​នាក់​បណ្តាល​ឱ្យ​រង​របួស ។ ស្រប​ពេល​នោះ​នាង​ស៊ី​ម៉ា អាច​គេចខ្លួន​បាន ព្រោះតែ​បាន​គោមួយ​ក្បាល​នោះ​ជួយ​នាង​។ ទោះជា​យ៉ាងណា​ក្តី ដោយសារ​នាង​ស៊ី​ម៉ា រង​របួស​ដោយ​ស្នាដៃ​ឪពុក និង​ឪពុកធំ នាង​ក៏​ស្លាប់​ទៅ ។

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ក្នុង​ទិស​ដៅ ដូច​ៗ​គ្នា​ថា «​គោ​ចិត្តធម៌​ជួយ​ការពារ​នារី​រង​គ្រោះ​» ។ ទោះជា​យ៉ា​ណា​ក្តី អ្នក​នៅ​កន្លែង​កើតហេតុ និយាយ​ថា គោ​ប្រហែលជា​ការពារ​កូន​របស់​វា​ដែល​ស្ថិត​នៅ​បរិវេណ​កើតហេតុ​នោះ ៕