ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សិច​ជប៉ុន​ត្រូវ​អ្នកគាំទ្រ​ចាក់​របួស​ព្រោះ​មិន​ទទួល​កាដូ

7 ឆ្នាំ មុន

តារា​សិច និង​ជា​តារាចម្រៀង​ជប៉ុន​នាង Mayu Tomita រង​របួសធ្ងន់​ដោយ​ត្រូវ​អ្នកគាំទ្រ​ម្នាក់​ចាក់​នឹង​កាំបិត ខណៈ​ពេល​នាង​រង់ចាំ​សម្តែង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ នាង Mayu Tomia របួស​ជិត

តារា​សិច និង​ជា​តារាចម្រៀង​ជប៉ុន​នាង Mayu Tomita រង​របួសធ្ងន់​ដោយ​ត្រូវ​អ្នកគាំទ្រ​ម្នាក់​ចាក់​នឹង​កាំបិត ខណៈ​ពេល​នាង​រង់ចាំ​សម្តែង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ នាង Mayu Tomia របួស​ជិត ២៤ កន្លែង​ជុំវិញ​ក និង​ដើមទ្រូង​របស់​នាង ។

ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ Tomohiro Iwazaki វ័យ​២៧​ឆ្នាំ នៅ​កន្លែង​កើតហេតុ ។ ជន​ដៃដល់​រូប​នេះ​ផ្ទុះ​កំហឹង ភ្លាម​ៗ​ក្រោយ​ពេល​នាង Mayu Tomita ជូន​កាដូ​ដែល​លោក​ទិញ​ឱ្យ​នាង​វិញ ។ តារាចម្រៀង​វ័យ​២០ Mayu  Tomita ធ្លាប់​រាយការណ៍​ដល់​ប៉ូលិស​ដែរ​ពី​ការ​រំខាន​របស់​អ្នកគាំទ្រ​ម្នាក់​នេះ​កាលពី​ខែ​មុន ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ឱ្យ​ដឹង​ថា នាង Mayu Tomita បាន​ទាក់ទង​ប៉ូលិស​ក្រោយ​ពេល Tomohiro Iwazaki បង្ហោះ​រូបភាព​នាង​ជាមួយ​ការ​ប្រើ​ពាក្យ​ជ្រុល​ហួសហេតុ​ចង់បាន​នាង​ធ្វើ​ជា​គូស្នេហ៍​លើ​បណ្តាញ​កម្សាន្ត​ទ្វី​ទ័​រ និង​បណ្តាញ​កម្សាន្ត​ផ្សេង​ទៀត ។ នៅ​ពេល​ចាប់ខ្លួន Tomohiro Iwazaki និយាយ​ថា រូបគេ​បាន​ស្ទាក់​នាង Mayu Tomita នៅ​ស្ថានីយ​រថភ្លើង ហើយ​សាកសួរ​ពី​រឿង​កាដូ​ដែល​នាង​ប្រគល់​ឱ្យ​វិញ ។

កាលពី​ឆ្នាំ​២០១៤ ធ្លាប់​មាន​ហេតុការណ៍​កើតឡើង​ស្រ​ដៀង​នេះ​ដែរ ពោល​គឺ​សមាជិក​ក្រុម​ចម្រៀង​នារី​ជប៉ុន AKB48 ត្រូវ​វាយប្រហារដោយ​បុរស​ម្នាក់​ដោយ​ដំបង​ក្នុង​ព្រឹ​តិ្ត​ការណ៍​ជួបជុំ​អ្នកគាំទ្រ​របស់​ក្រុម ៕