ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​ពេញចិត្ត​ចំណាត់ការ​លើ ដេ​នី ខ្វាន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កញ្ញា​សិច​ស៊ី​ដេ​នី ខ្វាន់ បាន​សន្យា​កែប្រែ​ភាព​ឆ្គាំឆ្គង​របស់​នាង​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួច​ហើយ​ក្តី តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា សម្តែង​ការ​មិន​ពេញចិត្ត ដោយ​យល់​ថា​ក្រសួង​វប្បធម៌​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កញ្ញា​សិច​ស៊ី​ដេ​នី ខ្វាន់ បាន​សន្យា​កែប្រែ​ភាព​ឆ្គាំឆ្គង​របស់​នាង​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួច​ហើយ​ក្តី តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា សម្តែង​ការ​មិន​ពេញចិត្ត ដោយ​យល់​ថា​ក្រសួង​វប្បធម៌​គួរតែ​មាន​វិធានការ​អ្វីមួយ​ល្អ​ជាង​នេះ មិន​គួរ​ត្រឹមតែ​ណែនាំ ថ្នម​ៗ ប្រហើរ​ៗ​បែប​នេះ​ទេ ។

តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា អន់ចិត្ត​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៅ​លើ​នាង​ដេ​នី ក្វា​ន់​។ ក្រសួង​វប្បធម៌​គ្មាន​ចំណាត់ការ​ល្អ​ជាង​នេះ​មើលទៅ​ហាក់​នៅ​ស្រាល​ពេក ។ ការ​មិន​ពេញចិត្ត​មក​ពី​គ្រា​ទៅ​ទទួល​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌​នោះ ដេ​នី ខ្វាន់ គ្រង​សម្លៀក​បំពាក់​សិច​ស៊ី​បញ្ចេញ​ក្បាលពោះ​ហាក់​មាន​ចេតនា​ផ្គើន​ក្រសួង ។ ម្យ៉ាង​ការ​ណែនាំ​ពន្យល់​ដេ​នី ខ្វាន់ ហាក់​ស្រាល​ពេក​មិន​ធ្វើ​ឱ្យ​នាង​រាងចាល​ទេ ។ ក្រសួង​គួរ​មាន​វិធានការ​តឹងរ៉ឹង​ណាមួយ ឧទាហរណ៍​មិន​ឱ្យ​ចេញ​មុខ​ប៉ុន្មាន​ខែ​ដើម្បី​ជា​គំរូ​ដល់​តារា​ផ្សេង​ក្នុង​ន័យ​លើក​តម្លៃ​វប្បធម៌ ។

តារាចម្រៀង​«​សំនៀង​ដក់​ជាប់​អនុស្សាវរីយ៍​» ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​មុន​ហ្នឹង​ប្រកាស​ដាច់ខាត​មិន​សុំ​ទោស​ខ្ញុំ​ទេ ។ ហុ​ឺ​! ខ្ញុំ​អន់ចិត្ត​នឹង​ក្រសួង​យើង​ណាស់ ស្លៀកពាក់​បែប​ហ្នឹង​ក៏​អាច​ទទួល​ជួប​បាន​ដែរ វា​ខុស​ពី​ពួក​ខ្ញុំ​បើ​ហ៊ាន​តែ​ខុស​បន្តិច​ម៉ែអើយ​អត់​មើល​មុខ​ឥឡូវ​ហេ​ហេ​!»​។ 

សារ​នេះ​បង្ហាញ​ថា អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នៅ​តែ​អន់ចិត្ត​មិន​ទាន់​ស្ងប់​ប៉ុន្មាន​ទេ ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​គ្មាន​ចំណាត់ការ​អ្វី​លើ​ដេ​នី ខ្វាន់ ក្រៅពី​អប់រំ ។ លើស​ពី​នេះ​អ្នក​នាង​ពេ​ជ្ជ​តា​នៅ​តែ​មិន​ស្ងប់​ចំពោះ​ការ​ប្រមាថ​របស់​ដេ​នី ក្វា​ន់ លើ​នាង ទោះបីជា​ដេ​នី ខ្វាន់ បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ហើយ​ក្តី​។

តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បង្ហាញ​ពី​អារម្មណ៍​មួយ​ទទួលយក​មិន​បាន តែ​បែរជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទទួលយក​បាន​ទៅ​លើ​ដេ​នី ខ្វាន់ ចំពោះ​ការ​ស្លៀកពាក់​ខើច​បញ្ចេញ​ក្បាលពោះ​ទៅ​ទទួល​ការ​ណែនាំ​បង្ក​ឱ្យ​មានការ​រិះគន់​ច្រើន ។ ការ​បង្ហាញ​ទស្សនៈ​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បែប​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​យល់​ស្រប​តាម និង​បញ្ជាក់​ថា ឈុត​ដែល​គ្រង​របស់​ដេ​នី ខ្វាន់ ស្លៀកពាក់​ទៅ​ជួប​លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​នោះ​មិន​សមរម្យ​ទាល់តែ​សោះ ។

ប្អូនប្រុស​របស់​ដេ​នី ខ្វាន់ លោក​គី​ម សាន ធ្លាប់​បាន​បកស្រាយ​ថា​ឈុត​ដែល​ដេ​នី ខ្វាន់​ស្លៀកពាក់​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដើម្បី​ទទួល​ការ​ណែនាំ​នោះ​មិន​ហួស​ហេតុ​ពេក​ទេ គ្រាន់តែ​រាង​ស៊ី​វិ​ល័យ​បន្តិច​ប៉ុណ្ណោះ ។ ឈុត​នោះ​ជា​ឈុត​របស់​តារា​ល្បី​នៅ​ប្រទេស​ថៃ ហើយ​មិន​ត្រូវ​ចាត់​ទុក​ថា​ជា​សម្លៀក​បំពាក់​មិន​សម​ភ្នែក​គេ​ទេ  និង​រឹតតែ​មិន​មាន​ន័យ​មើល​ស្រាល​ក្រសួង​ទៅ​ទៀត ។ លោក​គី​ម សាន សុំ​ឱ្យ​មហាជន​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​លើ​បងស្រី​របស់​ខ្លួន​ខ្លះ​ផង ដោយសារ​តែ​នាង​បាន​ទទួលខុសត្រូវ​លើ​ភាព​សិច​ស៊ី​របស់​ខ្លួន​រួច​ហើយ ។

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កោះហៅ​ដេ​នី ខ្វាន់ ទៅ​អប់រំ​នោះ​ហាក់ដូចជា​គ្មាន​បាន​ផ្លែផ្កា​អ្វី​ជា​ដុំ​កំភួន​ទេ ព្រោះ​ពុំ​មានការ​ដាក់​លក្ខខណ្ឌ ឬ​ឱ្យធ្វើ​កិច្ចសន្យា​អ្វីមួយ ។ មិន​ត្រឹមតែ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ទេ នៅ​មាន​តារា​ជា​ច្រើន​ទៀត​សម្តែង​ការ​មិន​ពេញចិត្ត​ដែរ​ចំពោះ​រឿង​នោះ ។

មតិ​រិះគន់​មួយ​ចំនួន​លើក​ឡើង​ថា ក្នុង​ពេល​កោះហៅ​ដេ​នី ខ្វាន់ ទៅ​ណែនាំ​នោះ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លើក​ឡើង​ថា គ្មាន​ច្បាប់​ហាម ឬ​កំណត់​ពី​ការ​ស្លៀកពាក់​ទេ ។ ទោះជា​គ្មាន​ច្បាប់ ប៉ុន្តែ​ប្រទេស​មួយ​មាន​ប្រពៃណី​វប្បធម៌​របស់​ខ្លួន ដូច្នេះ​មិន​ត្រូវ​បណ្តោយ​ឱ្យ​អ្នកសិល្បៈ​ដែល​ស្ថិត​ក្រោម​ក្រសែភ្នែក​មហាជន​នៅ​ក្រៅ​រង្វង់​ប្រពៃណី វប្ប​ធម៌​ទេ ៕