ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​​ក្រ​​​ទេ! តែ​​កូន​​​​​៤​​​​​​ ​ចិញ្ចឹម​ម្តាយ​ចាស់​​​ស្លា.ប់​មួយ​​​​ចំហៀ​ង​​​ខ្លួន​​មិន​​​​បាន​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកយាយ​ចំណាស់​ម្នាក់​មាន​ជំងឺ​ស្លា.ប់​មួយ​ចំហៀង​ខ្លួន ត្រូវ​កូនស្រី​បង្កើត​បណ្តេញ​ចេញពីផ្ទះ ដែល​ហេតុ​ការណ៍​​​នេះ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ ស្ថិត​នៅ​មុខ​ផ្ទុះ​លេខ​១១ ផ្លូវ​បេតុង​លេខ​៨៩BT ក្នុង​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ លោកយាយ​ចំណាស់​ម្នាក់​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ត្រូវ​កូនស្រី​បង្កើត​បណ្តេញ​ចេញពីផ្ទះ ដែល​ហេតុ​ការណ៍​​​​​នេះ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ ស្ថិត​នៅ​មុខ​ផ្ទុះ​លេខ​១១ ផ្លូវ​បេតុង​លេខ​៨៩BT ក្នុង​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

លោកយាយ​ខាងលើ​​មាន​ឈ្មោះ​វ៉ា គឹ​ម​ឃ​ន អាយុ​៧៣​ឆ្នាំ ។ ចំណែក​កូនស្រី​ដែល​ដេញ​ម្តាយ​ចេញពីផ្ទះ​ឈ្មោះ​សុខ រ​ត្ន័​​ពិសី អាយុ​៥២​ឆ្នាំ ជា​បុគ្គលិក​អង្គការ ស្នាក់​នៅ​ជាមួយ​ម្ដាយ​នៅផ្ទះ​ខាងលើ ។

បើ​តាម​សម្ដី​កូនប្រុស​ពៅ​លោកយាយ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ស្នាក់​នៅ​ក្នុង​សង្កាត់​ដង្កោបាន​ឱ្យ​ដឹងថា គាត់​មាន​បងប្អូន​៤​នាក់ (​ស្រី​៣​នាក់​) និង​មាន​ប្តី​ប្រពន្ធ​រៀង​ៗ​ខ្លួន​អស់ ។ នៅ​សល់​​តែ​​បងស្រី​ម្នាក់​​ឈ្មោះ​​សុខ សោ​ម៉ា​វ​ត្តី អាយុ​៥៣​ឆ្នាំ​​ម្នាក់​រស់នៅ​ជាមួយ​​ម្ដាយ និង​មាន​សតិ​មិន​ប្រក្រតី (​ព្រោះ​អត់​គ្រួសារ​នឹង​គេ​) ។

នៅ​ថ្ងៃ​កើតហេតុ​នោះ​ គាត់​​ជិះ​ម៉ូតូ​តាម​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​បាន​ដឹក​ម្តាយ​​គាត់ ព្រមទាំង​បង្វិច​ខោអាវ​មួយ​ចំនួនទៀត​ បម្រុង​យក​​ទៅ​ទម្លាក់​​ចោលទីណា​ទេ ។ ឃើញ​ដូច្នោះ​ ​គាត់​​ទៅ​សួរ​អ្នកបើក​រ៉ឺ​ម៉ក​​ និងឱ្យ​​ដឹក​​​ម្ដាយ​​​គាត់​​យក​​ផ្ទះ​​វិញ ។ តែ​ពេល​​​មក​ដល់​ផ្ទះ ស្រាប់តែ​បងស្រី​ឈ្មោះ​សុខ រ័​ត្ន​ពិសី មិន​ព្រម​បើកទ្វារ​ឱ្យ​ម្តាយ​របស់​គាត់​ចូល​ក្នុងផ្ទះ​ទេ គឺ​បាន​ចាក់សោ​ពី​ក្នុងផ្ទះ មិន​ព្រម​ចេញ​មក​មើល​ម្តាយ ។

ប្រភព​ដដែល​​ថា នៅ​ពេល​ព្រឹក  ​គាត់​បាន​និយាយ​ជាមួយ​បងស្រី​រូប​នោះ​​ដែរ គឺ​និយាយ​ពី​រឿង​ម្តាយ​ឈឺ តែ​ស្ត្រី​ជា​បង​បាន​តប​មក​វិញ​​ថា គឺ​ទុក​ឱ្យ​ម្តាយ​របស់​គាត់​​ស្លាប់ទៅ​ ដោយ​ថា​មិន​ឱ្យ​អ្វី​ហូប​ទាល់តែ​សោះ ។ និយាយ​រួច គាត់​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​បាត់​ទៅ លុះដល់​ល្ងាច​ថ្ងៃ​កើត ស្រាប់តែ​ឃើញ​ម្តាយ​របស់​គាត់ ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ម៉ូតូ​​ទៅវិញ​  ។

រហូត​​មក​ដល់​​ពេល​នេះ ម្តាយ​រ​បស់​គាត់ ត្រូវ​អ្នក​ជិតខាង​បាន​ជូន​ចំណីអាហារ​ហូប ជួយ​ចង​មុង​នៅ​លើ​គ្រែ​ឱ្យ​គាត់​សម្រាន្ត​នៅ​មុខ​ផ្ទះ​គាត់ រង់ចាំ​មើល​តើ​កូនស្រី​រូប​នោះ បើកទ្វារ​ចេញ​មក​មើល​ម្តាយ ដែរ​ឬ​អត់ ។

ចំណែក​ខាង​កូនស្រី​ដែល​ដេញ​ម្តាយ​ចេញពីផ្ទះ​មិន​ចេញ​មក​បំភ្លឺ​រឿង​នេះ​ទេ គឺ​បាន​បិទទ្វារ​ចាក់សោ​ពី​ក្នុងផ្ទះ​យ៉ាង​ស្ងាត់ឈឹង​តែ
ម្តង ។ ហើយ​រឿង​នេះ គាត់​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ដែរ តែ​សមត្ថកិច្ច​បាន​ប្រាប់​ថា ឱ្យ​និយាយ​គ្នា​ទៅ​រឿង​ម្តាយកូន​របស់​យើង  ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ អ្នក​ជិតខាង​សង្ស័យ​ថា កើតឡើង​ដោយសារ​តែ​រឿង​ចែក​កេរ្តិ៍​មិន​ស្មើ ឬ​យ៉ាងណា? បានជា​កូនស្រី​ដាច់​ចិត្ត​បណ្តេញ​ម្តាយ​ចេញពីផ្ទះ ហើយ​ទុក​ឱ្យ​ម្តាយ​ចាស់​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន នៅ​សម្រាក​ក្រៅ​ផ្ទះ​តែ​ម្នាក់ឯង ដោយ​មិន​ព្រម​បើកទ្វារ​ឱ្យ​ម្តាយ​ចូល​ទៅ​ក្នុងផ្ទះ​បែប​នេះ ។

លើស​ពី​នេះ​ទៀត ក្រុម​គ្រួសារ​ខាងលើ មាន​ស្ថានភាព​គ្រួសារ​សុទ្ធតែ​ធូរធា មិនមែន​ខ្វះមុខខ្វះក្រោយ​ទេ ចំណែក​កូនប្រុស​ពៅ​នោះ​ក៏​មិន​ព្រម​ទទួល​ម្តាយ ទៅ​រស់នៅ​ជាមួយ​ម្តាយ​ដែរ បាន​ត្រឹមតែ​មក​មើល​ម្តាយ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ ៕