ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM បាត់ដំបង​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀ.ន​០២​នាក់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត (PM) សហការ​ជាមួយ​កង​រាជ​អាវុធ​ស្រុក​បរវេ​ល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស

ខេត្តបាត់ដំបង ៖ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត (PM) សហការ​ជាមួយ​កង​រាជ​អាវុធ​ស្រុក​បរវេ​ល បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន និង​មធ្យោ​បាយ​ប្រព្រឹត្ត​បទល្មើស បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​នេះ​ឃាត់​ចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ នៅ​ក្នុងភូមិ​ផ្តាច់ព្រ័ត្រ ឃុំ​-​ស្រុក​បរវេល។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹ​ជំហាន​ដំបូង​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ មុត ប៊ុ​ន​ណា ហៅ​សុខ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល​​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល និង​ម្នាក់​ទៀត​ឈ្មោះ ហូរ ហាក់​លី​ន ហៅ​ឧត្តម អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប៉ោយ​យុង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ។

សេចក្តីរាយការណ៍​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​PM បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ា​ម៉ា​)២១៣​គ្រាប់ ថ្នាំ​គ្រវី​០២​គ្រាប់ ម៉ា​ទឹកកក​២​កញ្ចប់​ស្មើនឹង​៧.២០​ក្រាម និង​រថយន្ត​កាម​រី​ឆ្លាម ព៌​ណ​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2A 1971 ៕