ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ វី​តា​ល់ ផ្តល់​ឈើច្រត់​នឹង​ប្រាក់​ឧបត្ថម្ភ​ដល់​លោកយាយ​ទុរគត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដាច់​ជើង

7 ឆ្នាំ មុន

វី​តា​ល់ ផ្អែក​លើ មូលនិធិ ២៥៛ បាន​ពាំនាំ​ឈើច្រត់ និង​ថវិកា​១​លាន​រៀល ព្រមទាំង​អំណោយ​ទឹក​ពិសា វី​តា​ល់ ជូន​ដល់​លោកយាយ មាស គឹ​ម​ហេង អាយុ​៨៥​ឆ្នាំ ដែល​ជួប​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ដាច់​ជើង​មួយ​ជំ​ហៀ​ង

វី​តា​ល់ ផ្អែក​លើ មូលនិធិ ២៥៛ បាន​ពាំនាំ​ឈើច្រត់ និង​ថវិកា​១​លាន​រៀល ព្រមទាំង​អំណោយ​ទឹក​ពិសា វី​តា​ល់ ជូន​ដល់​លោកយាយ មាស គឹ​ម​ហេង អាយុ​៨៥​ឆ្នាំ ដែល​ជួប​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ដាច់​ជើង​មួយ​ជំ​ហៀ​ង ហើយ​គ្មាន​លុយ​ព្យាបាល​ជំងឺ និង​គ្មាន​សាច់ញាតិ សូ​ម្បី​តែ​ម្នាក់ បាន​និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រុ​ស្សី​តែលតោល​ម្នាក់ឯង ហើយ​ពឹង​លើ​អ្នក​ជិតខាង​ក្បែរ​គ្រែ​ឧបត្ថម្ភ​អាហារ​ប្រចាំ​ថ្ងៃ​។

បន្ទាប់​ពី​បាន​ចុះ​ទៅ​សួរសុខទុក្ខ​លោកយាយ គឹ​ម​ហេង កាលពី​ថ្ងៃ​ទី​២១ ឧសភា វី​តា​ល់​បាន​យល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​ជំងឺ និង​ភាព​លំបាក​របស់​លោកយាយ​កំសត់ ដែល​បាន​រស់នៅ​ម្នាក់ឯង​ជាង​៤០​ឆ្នាំ​មក​ហើយ​។ លោកយាយ​ក៏​កាន់តែ​ធ្លាក់ខ្លួន​អភ័ព្វ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​អកុសល​ពិការ​ដាច់​ជើង​មួយ​ជំ​ហៀ​ង​ទាំង​ខ្លួន​ក្រីក្រ ចាស់ជរា ទុរគត​។

លោកយាយ គឹ​ម​ហេង មាន​ប្រសាសន៍​ទាំង​ទឹកភ្នែក​ថា លោកយាយ​មាន​អាយុ​៨៥​ឆ្នាំទៅ​ហើយ សព្វថ្ងៃ​រស់នៅ​ក្នុង​វត្ត​ព្រះ​ធាតុ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ លោក​យាយ រស់នៅ​ដោយ​ផ្អែក​ជីវិត​នៅ​នឹង​វត្ត​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ បន្ទាប់​បាត់បង់​ប្តី និង​កូន​ទាំងអស់​កាលពី​ជំនាន់ ប៉ុ​ល ពត​។

លោកយាយ​បន្ត​ថា លោកយាយ​ជួប​គ្រោះ​ថា្ន​ក់​ចរាចរណ៍​នៅ​ពេល​ដែល​លោកយាយ ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ធ្វើបុណ្យ​នៅ​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់ លោកយាយ​បាន​សន្លប់​ធំ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​មក​ពេទ្យ ដោយ​អត់​មាន​លុយ​ក្នុង​ខ្លួន​សោះ​។ លោកយាយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​ព្យាបាល និង​វះកាត់​ជើង​លោកយាយ​ចេញ ហើយ​មក​ទល់​នឹង​ពេល​នេះ លោកយាយ​រាង​ធូរស្បើយ​ច្រើន ប៉ុន្តែ​លោកយាយ​គេង​ពេទ្យ​ម្នាក់ឯង​រហូត មិន​មាន​ញាតិ​មិត្ត​បងប្អូន​ណា​មក​សួរសុខទុក្ខ​ទេ​។ រាល់ថ្ងៃ​លោកយាយ​រស់នៅ​មន្ទី​ពេទ្យ​ដោយ​ពឹង​លើ​បងប្អូន​អ្នកជំងឺ​ដែល​នៅ​ក្បែរ​គ្រែ គេ​ជួយ​មើលថែ និង​ផ្តល់​អាហារ​សម្រាប់​បរិភោគ​បន្តិចបន្តួច​។

អ្នកជំងឺ​ដែល​ស្ថិត​នៅ​ជិត​គ្រែ​លោកយាយ គឹ​ម​ហេង ពិតជា​សាទរ ក្រុមហ៊ុន វី​តា​ល់​ណាស់​ចំពោះ​ការ​មក​សួរសុខទុក្ខ និង​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​លោកយាយ​ហេង ព្រោះ​ម្នាក់​ៗ​គឺ​សុទ្ធតែ​អាណិត និង​ចង់​ឲ្យ​មានការ​ជួយ​ទំនុកបម្រុង​លោកយាយ​អំឡុង​ពេល​ដែល​លោកយាយ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​។

លោក អ៊ុំ វណ្ណៈ មន្ត្រី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន វី​តា​ល់ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស​អតិថិជន វី​តា​ល់ ប្រាកដជា​បានដឹង​ពី​មូលនិធិ វី​តា​ល់ ដែល​ក្រុមហ៊ុន​យកចិត្តទុកដាក់​បំផុត ចំពោះ​ការងារ​សង្គម វី​តា​ល់ គឺ​សកម្ម​ណាស់​ចំពោះ​ការងារ​សង្គម ព្រោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​។ ការ​ឧបត្ថម្ភ​គ្រប់​រូបភាព​នៃ​អំពើ​មនុស្សធម៌ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ចូលរួម​គាំទ្រ​វី​តា​ល់​បង្កើន​ឲ្យ​មូលនិធិ ២៥៛ វី​តា​ល់​កាន់តែ​រីក​ធំ​។ ទាំង​ថ្នាក់ដឹកនាំ និង​អគ្គ​នាយិកា វី​តា​ល់​តែងតែមាន​ទឹកចិត្ត​សន្តោស​ប្រណី និង​យកចិត្តទុកដាក់​ចំពោះ​ជន​ចាស់ជរា​ដែល​គ្មាន​ទីពឹង​។ ជាក់ស្តែង​ដូច​ជា​លោកយាយ ហេង ដែល​មាន​អាយុ​៨៥​ឆ្នាំទៅ​ហើយ ក៏​ជាប់​មានរឿង​អកុសល​ជាប់​រហូត​។ បើ​ទោះជា​ការ​ឧបត្ថម្ភ​លើក​នេះ មិន​មាន​ច្រើន​លើសលប់ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​សម្រួល​ដល់​ស្ថានភាព​លោកយាយ​បាន​មួយ​គ្រា​ធំ​ដែរ​។ វី​តា​ល់ ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ដទៃ​ទៀត សូម​បន្ត​ឧបត្ថម្ភ​ដល់​លោកយាយ​ផង ជឿ​ថា ការ​ចូលរួម​របស់​អ្នក​ទាំងអស់​អស់​គ្នា គឺ​បាន​បុណ្យ​ច្រើន​ណាស់​។

គួរ​រំលឹក​ផង​ដែរ​ថា ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​អតិថិជន វី​តា​ល់ ដែល​តែងតែ​គាំទ្រ​ផលិតផល​វី​តា​ល់​យ៉ាង​ពេញទំហឹង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វី​តា​ល់ ប្តេជ្ញា​ថា នឹង​យក​កញ្ចប់​ថវិកា​សប្បុរសធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់​ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។ ដូច្នេះ​ហើយ គ្រាន់តែ​ជា​អតិថិជន​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូលរួម​ចំណែក​នៃ​ការ​ជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»​។