ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបាត់​ការ​បារម្ភ​អំពី​អ​ស្ថិរភាព​នយោបាយ​ ក្រោយ​ការ​បោះ​ឆ្នោត​នឹង​អាច​អូស​ទាញ​វិនិយោគ​ធំ​ៗ

7 ឆ្នាំ មុន

នៅ​ពេល​ដែល​កម្ពុជា ​ជិត​ឈាន​ចូល​ការ​បោះ​ឆ្នោត​ម្តង​ៗ ការ​បារម្ភ​អំពី​ស្ថិរភាព​នយោបាយ​ ក៏​កើត​មាន​ឡើង​ ។ វិនិយោគ​បរទេស​នៅ​តែ​មិន​ប្រាកដ​ថា ​តើ​ប្រជាធិបតេយ្យ​កម្ពុជា​ចាស់ទុំ​គ្រប់គ្រាន់​នឹង​ឱ្យ​​ពួក​គេ​ជឿជាក់​ថា​ នឹង​មិន​មាន​អ្វី​អាក្រក់​កើតឡើង​ ក្រោយ​ការ​បោះ​ឆ្នោត​ ឬ​យ៉ាងណា?

នៅ​ពេល​ដែល​កម្ពុជា ​ជិត​ឈាន​ចូល​ការ​បោះ​ឆ្នោត​ម្តង​ៗ ការ​បារម្ភ​អំពី​ស្ថិរភាព​នយោបាយ​ ក៏​កើត​មាន​ឡើង​ ។ វិនិយោគ​បរទេស​នៅ​តែ​មិន​ប្រាកដ​ថា ​តើ​ប្រជាធិបតេយ្យ​កម្ពុជា​ចាស់ទុំ​គ្រប់គ្រាន់​នឹង​ឱ្យ​​ពួក​គេ​ជឿជាក់​ថា​ នឹង​មិន​មាន​អ្វី​អាក្រក់​កើតឡើង​ ក្រោយ​ការ​បោះ​ឆ្នោត​ ឬ​យ៉ាងណា?

ជាមួយនឹង​ការ​បារម្ភ​រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង វិនិយោគិន​ធំ​ៗ​មួយ​ចំនួន​មាន​ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​ដោយ​ភ័យ​ខ្លាច​ថា​ ហេតុការណ៍​អាក្រក់​កើតឡើង​ក្រោយ​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឱ្យ​​ការ​វិនិយោគ​របស់​ពួក​គេ​ខាតបង់​ ។

ការ​វិនិយោគ​​កាន់តែ​ធំ​នឹង​ធ្វើ​ឱ្យ​​ពួក​គេ​កាន់តែ​ប្រយ័ត្នប្រយែង​ខ្លាំង ​។ ពួក​វិនិយោគិន​មិន​ចង់​វេច​ខ្ច​ល់​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​ការ​វិនិយោគ​​រាប់រយ​​ ឬ​រាប់​ពាន់​លាន​ដុល្លា​រនៅ​កម្ពុជា​ឡើយ ​។

ដើម្បី​អនាគត​សេ​ដ្ឋ​​កិច្ច​កម្ពុជា ​កាន់តែ​រឹង​មាំ​ និង​ដើម្បី​បង្កើត​ការងារ​កាន់តែ​ច្រើន ​សម្រាប់​យុវជន​ និង​យុវតី​កម្ពុជា អ្នកនយោបាយ​គ្រប់​និន្នាការ​ ត្រូវ​ធានា​ឱ្យ​​ប្រាកដ​ថា ​ការ​បោះ​ឆ្នោត​នឹង​មិន​នាំ​ដល់​អ​ស្ថិរភាព​នយោបាយ​ឡើយ​ ។ វា​គ្រាន់តែ​ជា​យន្តការ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ ។

បើសិនជា​អ្នកនយោបាយ​កម្ពុជា​ទាំងអស់​ អាច​ផ្តល់​ការ​ធានា​ដ៏​ច្បាស់លាស់​​បែប​នេះ វិនិយោគិន​បរទេស​នឹង​មានការ​ស្ងប់ចិត្ត​ហើយ​ពួក​គេ​អាច​នឹង​ឈាន​ដល់​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ៗ​ នៅ​កម្ពុជា​ដែល​នឹង​ធ្វើឱ្យ​​សេដ្ឋកិច្ច​កម្ពុជាកាន់តែ​រឹង​មាំ​ និង​ផ្តល់​ការងារ​ធ្វើ​កាន់​តែ​ច្រើន​ដល់​ប្រជាជន​កម្ពុជា​ ពិសេស​យុវជន ​និង​យុវតី​ ។

ផ្ទុយ​ទៅ​វិញ បើសិនជា​អ្នកនយោបាយ​មិន​អាច​ផ្តល់​ការ​ធានា​​ដ៏​ច្បាស់លាស់​បែប​នេះ​ ដល់​វិនិយោគិន​បរទេស ពួក​គេ​នឹង​មិន​ហ៊ាន​បោះទុន​ទ្រង់ទ្រាយ​ធំ​ សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​​ឡើយ​ ។

ដូច្នេះ​ វា​ចាំបាច់​ណាស់​ដែល​ថា​ ស្ថិរភាព​នយោបាយ​នឹង​មិន​ត្រូវ​ប៉ះពាល់​ ដោយសារ​ការ​បោះ​ឆ្នោត​ឡើយ​ ៕