ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែភ្លៀងហើយ ត្រូវតែប្រយ័ត្ន!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លា.ប់​ជា​បន្តបន្ទាប់​គ្នា ដោយសារ​ជួប​គ្រោះថ្នាក់​ពេល​ជិះ​ម៉ូតូ​ជែង​រថយន្ត​ខណៈ​កំពុង​មាន​ភ្លៀង​ធ្លាក់ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​ដួល​អូស​ប្រមាណ​៥០​ម៉ែត្រ​និង​ហើយ​ត្រូវ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា ដោយសារ​ជួប​គ្រោះថ្នាក់​ពេល​ជិះ​ម៉ូតូ​ជែង​រថយន្ត​ខណៈ​កំពុង​មាន​ភ្លៀង​ធ្លាក់ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​ដួល​អូស​ប្រមាណ​៥០​ម៉ែត្រ​និង​ហើយ​ត្រូវ​ម៉ូតូ​កិន​ពីលើ​បន្ថែម​ទៀត ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី យប់​ថ្ងៃ​ទី​២៤ ខែឧសភា នៅ​លើ​ផ្លូវជាតិ​លេខ​៤ មុខ​យានដ្ឋាន ទូច សុភាព ស្ថិត​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​ស្លាប់​ក្រោយ​ពេល​កើតហេតុ​ប្រមាណ​១​ម៉ោង ដោយសារ​តែ​អត់​មាន​រថយន្ត​ទៅ​ដឹក​យក​ទៅ​សង្គ្រោះ​ទាន់​ពេល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ម្នាក់​ឈ្មោះ រិ​ទ្ធ គឹ​ម​ជៀង អាយុ​២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​ឈ្មោះ អៀង ឈុ​ន​ណាត អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដែរ និង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ខណៈ​កំពុង​មាន​ភ្លៀង​ធ្លាក់​នោះ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BS-3267 បើកបរ​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​ព្យាយាម​ជែង​រថយន្ត​នៅ​ខាង​មុខ​ក្នុង​ល្បឿន​លឿន​លាយឡំ​នឹង​តំណក់ភ្លៀង​មើលផ្លូវ​មិន​ច្បាស់​ផង ក៏​រេ​ចង្កូត​ជ្រុល​ចូល ចំណែក​ផ្លូវ​ខាងឆ្វេង​ដៃ​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Zoomer-X មិន​ចាំ​ស្លាក​លេខ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នក​ទាំង​២​នាក់​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​អូស​ទៅ​ប្រមាណ​ជាង​៥០​ម៉ែត្រ ។ រីឯ​ម៉ូតូ Zoomer-X ជិះ​ម្នាក់ឯង​រង​របួសស្រាល បាន​លើក​ម៉ូតូ​ជិះ​ចេញ​បាត់​ទៅ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ បាក់ជើង​ស្តាំ​បី​កំណាត់ និង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​បែកក្បាល​ពីក្រោយ​ធ្ងន់​ដូច​គ្នា ។ ខណៈនោះ​ដែរ​ស្រាប់​មាន​ម៉ូតូ MSX ១​គ្រឿង​ទៀត បើក​មក​ពី​លិច​ក្រោយ​ម៉ូតូ Zoomer-X មើល​មិនឃើញ​ជន​រង​គ្រោះ​នៅ​លើ​ថ្នល់​ក៏​បាន​បុក​និង​កិន​ពីលើ​បន្ថែម​ទៀត ។ 

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ ហើយ​សម្រួល​ចរាចរណ៍​ផង​និង​ទាក់ទង​ទៅ​មន្ត្រ​ជំនាញ​មក​វាស់វែង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​ដឹក​យក​ទៅ​ស្រុក​កំណើត​រៀងខ្លួន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី  ៕