ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​៣០​គ្រួ​សារបាន​ទទួល​អំណោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា បាន​នាំ​អំណោយ​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា    បាន​នាំ​អំណោយ​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង និង​ផ្ទុកមេរោគ​ចំនួន​៣០​គ្រួសារ នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា​។

ពិធី​នេះ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​សាលាសង្កាត់​ព្រែក​តា​សេក  ដោយ​មានការ​អញ្ជើញ​ចូលរួម ដោយ​លោកស្រី អ៊ួ​ង សុ​ផល្លា ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វា ជា​ភរិយា និង​តំណាង​លោក ឃ្លាំង ហួត អភិ​បាន​ខណ្ឌ​ជ្រោយចង្វា និង​ជា​ប្រធានកិត្តិយស​គណៈ​ក​ម្មា​ការ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វា​។ នៅ​ក្នុង​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី ប្រធាន​គណៈ​ក​ម្មា​ការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ជុំវិញ ខណ្ឌ សង្កាត់ យ៉ាងច្រើន​កុះករ​។

អំណោយ​ដែល​នាំ​ទៅ​ចែក​ជូន​ក្នុង​ឱកាស​នោះ មាន​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ (១០​កំប៉ុង​),  ឃី​ត​១, មុង​១, ភួយ​១, សា​រ៉ុ​ង​១, ក្រ​ម៉ា​១ និង​ថវិកា​ចំនួន​៧​ម៉ឺន​រៀល​។

លោកស្រី អ៊ួ​ង សុ​ផល្លា ជា​ភរិយា និង​ជា​តំណាង​លោក ឃ្លាំង ហួត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ ជា​ពិសេស​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។