ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លង់ទឹក​ទ​ន្លេវ៉ៃ​គោ​ស្លា.ប់​ពេល​ចុះ​រាវ​គ្រំ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ដោយសារ​បុរស​ម្នាក់​ចុះ​រាវ​គ្រំ​នៅ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ​បាន​លង់ទឹក​ស្លា.ប់ ហើយ​សព​ក៏​អណ្ដែត​ឡើង​មក​កាលពី​វេលា

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ដោយសារ​បុរស​ម្នាក់​ចុះ​រាវ​គ្រំ​នៅ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ​បាន​លង់ទឹក​ស្លាប់ ហើយ​សព​ក៏​អណ្ដែត​ឡើង​មក​កាលពី​វេលា​ម៉ោង​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ អន សាវ៉ា​ន់ ហៅ​មៅ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ស្រម៉​ជ្រំ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង មាន​ប្រពន្ធ​ឈ្មោះ សូ​សា​មឿ អាយុ​៥៤​ឆ្នាំ មានកូន​៤​នាក់ និង​មាន​ជីវភាព​ក្រីក្រ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ គេ​ឃើញ​ជន​រង​គ្រោះ​នាំ​ប្រពន្ធ និង​កូន​តូច​ម្នាក់ និង​អ្នក​ភូមិ​២​នាក់​ផ្សេង​ទៀត​បាន​មក​ចុះ​រាវ​គ្រំ​នៅ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ ស្ថិត​នៅ​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​ពេល​មក​ដល់​ប្រពន្ធ កូន និង​អ្នក​ភូមិ​២​នាក់​ផ្សេង​ទៀត​បាន​នៅ​អង្គុយ​មាត់​ព្រែក រីឯ​ជន​រង​គ្រោះ​បាន​ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​តែ​ម្នាក់ឯង គឺ​ដើរ​ចុះ​ទឹក​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ពី​ច្រាំង​ជម្រៅ​ត្រឹម​ចង្កេះ​ស្រាប់តែ​លេចទៅ​ក្នុង​ទឹក បន្ទាប់​មក​ឃើញ​ស្ទុះ​ស្រ​វេ​ស្រវា​ឡើង រួច​ស្រែក​ឲ្យ​គេ​ជួយ ទំនងជា​រមួលក្រពើ ពេល​នោះ​អ្នក​ទៅ​ជាមួយ​ក៏​រត់​ចុះ​ទៅ​ជួយ​តែ​ដោយសារ​តែ​ជន​រង​គ្រោះ​ធ្លាក់​ចូល​រណ្ដៅ​ជ្រៅ​មិន​អាច​ជួយ​បាន និង​ដោយសារ​ខ្យល់​រលក​បោក​ខ្លាំង​ផង​ក៏​រត់ឡើង​គោក​វិញ ភ្លាម​ៗ​នោះ​ស្រាប់តែ​ជន​រង​គ្រោះ​លេច​ចូល​ទៅ​ក្នុង​ទឹក​បាត់​តែ​ម្តង ។ ចំណែក​ប្រពន្ធ​និង​កូន​បាន​ត្រឹម​ឈរ​យំ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បាន​មក​​​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ចេះ​ហែល​ទឹក និង​មុជទឹក ទើប​ឲ្យ​អ្នកស្រុក​យក​មង និង​មុង​អូស​រកស​ពរហូត​ដល់​យប់​នៅ​តែ​រក​មិនឃើញ ម្យ៉ាង​ខ្យល់​ខ្លាំង ហើយ​មាន​តែ​ទូកត្នោត​ពិបាក​ក្នុង​ការ​រក រហូត​ដល់​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា ទើប​សព​អណ្តែត​ទឹក សមត្ថកិច្ច​ក៏​បាន​ស្រង់​សព​មក​លើគោក ។ រួច​លោក ផា​ន់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​គ្រូពេទ្យ​ពិនិត្យ​សាកសព​ក្រែង​ជា​អំពើ​ឃា​ដ​កម្ម ។ ក្រោយ​ពិនិត្យ​រួច​បាន​សន្និដ្ឋាន​ថា ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ក៏​ប្រគល់​សព​ឲ្យ​ក្រម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕