ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អីុ​រ៉ា​ក់​បន្ត​វាយលុក​លើ​ក្រុង​ហ្វា​ល់​លូ​ចា​អីុ​រ៉ា​ក់ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គំរាម​សម្លា.ប់​អ្នក​រត់​ចេញពី​ទីនោះ

7 ឆ្នាំ មុន

កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២៤ ឧសភា បន្ត​ការ​វាយលុក​លើ​ទីក្រុង​ហ្វា​ល់​លូ​ចា កាន់កា.ប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៤ មក ដោយ​បា.ញ់​ផ្លោង​ដាក់​បណ្តា​គោលដៅ​របស់​ក្រុម​ជី​ហា​ដ​នេះ ។

កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២៤ ឧសភា បន្ត​ការ​វាយលុក​លើ​ទីក្រុង​ហ្វា​ល់​លូ​ចា កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៤ មក ដោយ​បាញ់​ផ្លោង​ដាក់​បណ្តា​គោលដៅ​របស់​ក្រុម​ជី​ហា​ដ​នេះ ។

នា​ថ្ងៃ​ទី​២​នៃ​ប្រតិបត្តិការ​វាយលុក អ​.​ស​.​ប និង​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​វាសនា​របស់​ប្រជាជន​ទីក្រុង​នេះ ខណៈ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ពង្រាយ​តាម​ដង​វិ​ថី​នានា​នូវ​ក្រុម​ពេជ្ឈឃាត ហើយ​គំរាម​សម្លាប់​ពួក​អ្នក​ដែល​សាកល្បង​រត់​ចេញពី​ទីនោះ ។ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ ខាងលិច​ក្រុង​បាដាដ ទីក្រុង​នេះ​នៅ​មាន​ប្រជាជន​ប្រមាណ​ជា​១០០.០០០​នាក់ គឺ​៣​ដង​តិច​ជាង​មុន​ពេល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចូល​កាន់កាប់ ។

ទាក់ទង​តាម​អីុន​ធើ​រ​ណេ​ត​ប្រជាជន​ទីក្រុង​នេះ កាលពី​ថ្ងៃ​ទី​២៤ ឧសភា រាយការណ៍​ពី​ការ​បាញ់​ផ្លោង​ដាក់​កណ្តាល​ក្រុង ។ ពលរដ្ឋ​ម្នាក់​និយាយ​ថា ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ចាកចេញ​ឡើយ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ គ្រប់កន្លែង​មាន​ពួក​ខ្មាន់កាំភ្លើង​ចាប់​ពួនស្ទាក់​បាញ់ប្រហារ​តាម​ដងផ្លូវ​ដែល​អាច​ចាកចេញ ។

កងទ័ព​អីុរ៉ា​ក់​ដែល​ទទួល​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​អះអាង​ថា បាន​កម្ចាត់​ពួក​យុទ្ធ​ជន​ជី​ហា​ដ​ចេញពី​ភូមិ​ហ្គា​ម៉ា​នា​ភាគ​ខាងកើត​ទីក្រុង​កាលពី​យប់​ថ្ងៃ​ទី​២៣ មក​២៤ ឧសភា ។

នា​ថ្ងៃ​ទី​២៤ ឧសភា កង​យោធា និង​បុគ្គលិក​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ទីក្រុង​ហ្វា​ល់​លូ​ចា ពុំ​រាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ ។ តុល្យការ​មុន​នេះ​របស់​ប្រភព​មន្ទីរពេទ្យ​អះអាង​ពី​ជន​ស៊ី​វិល​ស្លាប់​៨​នាក់ ហើយ​យុទ្ធ​ជន​៣​នាក់ ក៏​ត្រូវ​ស្លាប់​ដែរ រួច​មនុស្ស​២៥​នាក់​រង​របួស​ក្នុង​នោះ​មាន​ជន​ស៊ី​វិល​២០​នាក់ ។

យោង​តាម​នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់​លោក​ហៃ​អីុ​ឌ័​រ អាល់​អា​បា​ឌី ថា កងទ័ព​អីុ​រ៉ា​ក់​ទទួល​ការ​ណែនាំ​ឱ្យ​ថែរក្សា​ជីវិត​ប្រជាជន​ក្រុង​ហ្វា​ល់​លូ​ចា ហើយ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន ។ តាម​ទូរទស្សន៍​នៅ​ពេល​លោក​ទៅ​កាន់​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​ប្រតិបត្តិការ​ជិត​ក្រុង​ហ្វា​ល់​លូ​ចា លោក​អា​បា​ឌី បាន​ស្នើ​ដល់​ប្រជាជន​ទីក្រុង​ហ្វា​ល់​លូ​ចា ដែល​ពុំ​អាច​រត់​ភៀសខ្លួន​ចេញ​បានឱ្យ​ស្ថិត​នៅ​ក្នុងផ្ទះ ហើយ​កុំ​ចេញ​ទៅ​ណា​មក​ណា ។

ការ​វាយលុក​លើ​ទីក្រុង​ហ្វា​ល់​លូ​ចា ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់​ចេញ​បញ្ជា​ឱ្យធ្វើ ទោះបី​មានការ​ភ័យ​ខ្លាច ដែល​រណសិរ្ស​ថ្មី​នេះ កាត់​បន្ថយ​មធ្យោបាយ ដើម្បី​វាយលុក​ដណ្តើម​​យក​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​ក្តី ។ ផ្ទុយ​ទៅ​វិញ ការ​វាយលុក​នេះ​ពិត​ណាស់​ជា​ការ​ឆ្លើយ​តប​ចំពោះ​រលក​នៃ​ការ​វាយប្រហារ​ភេរវកម្ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​ដល់​ជាង​១៥០​នាក់​រយៈពេល​តែ​មួ​យស​ប្តា​ហ៍​នៅ​ក្រុង​បា​ដា​ដ ។

កងទ័ព​អា​មេ​រិ​ក​វាយតម្លៃ​ថា អាច​មាន​យុទ្ធ ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​វាង​ពី​៥០០​ទៅ​៧០០​នាក់ ក្នុង​ទីក្រុង​ហ្វា​ល់​លូ​ចា ។ យោង​តាម​កាសែត​អង់គ្លេស THE INDEPENDANT ថា ពួក​ខ្មាន់កាំភ្លើង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ពង្រាយ​នៅ​ទីក្រុង​ហ្វា​ល់​លូ​ចា បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​វាយលុក​របស់​អាជ្ញាធរ​អុ​ី​រ៉ា​ក់ ដើម្បី​រំដោះ​ទីក្រុង​នេះ និង​បន្ទាប់​ពី​ទីបញ្ជាការដ្ឋាន​កង​ទ័ព​អីុ​រ៉ា​ក់​អំពាវនាវ​ដល់​ជន​ស៊ី​វិល​ឱ្យ​នាំ​គ្នា​ចាកចេញ ឬ​ដោត​ទង់​ពណ៌​ស​ដាក់​លើដំបូល​ផ្ទះ ចៀសវាង​កុំឱ្យ​រង​គ្រោះ ដោយ​ការ​ទម្លាក់​គ្រាប់បែក ឬ​ការ​បាញ់​ផ្លោង ។ ពួក​ខ្មាន់​កាំភ្លើង​​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ពង្រាយ​តាម​វិ​ថី​នានា​នៃ​ទីក្រុង​ព្រមាន​សម្លាប់​ពួក​អ្នក​ដែល​សាកល្បង​រត់​ចេញ ឬ​គ្រវី​ទង់​ស ។ ពេល​នេះ​កងទ័ព​អីុ​រ៉ា​ក់​អាច​ដណ្តើម​ត្រួតត្រា​មូលដ្ឋាន​ចំនួន​១១ ស្ថិត​នៅ​ជុំវិញ​ក្រុង​ហ្វា​ល់​លូ​ចា ។ ការ​រុលទៅមុខ​របស់​កងទ័ព​រដ្ឋាភិបាល​ជួប​ការ​លំបាក ព្រោះតែ​ការ​ដាក់​រាយ​គ្រាប់​មីន និង​គ្រឿងផ្ទុះ​កែ​ច្នៃ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ជុំវិញ​ក្រុង ៕