ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​ត្រៀម​ទូក​ចូលរួម​បុណ្យអុំទូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​នៃ​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា​២០១៦​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា​

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​នៃ​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា​២០១៦​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា​ «​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ អាច​ធ្វើ​ទៅ​បាន ព្រោះ​កម្រិត​ទឹក​មិន​ទាប​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ អីចឹង​!​ត្រៀម​ទូក​.​ង​ឲ្យ​ហើយ​ទៅ !​អុំ​បាន​»​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ តាម​គម្រោង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវ​រៀបចំ​ប្រារ​ព្ឋ​ព្រះរាជ​ពិធី ប៉ុន្តែ​ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្អាក​វិញ ដោយសារ​ជម្រៅ​ទឹកមុខ​ព្រះ​បរមរាជវាំង​រាក់​ពេក​ធ្វើ​ឲ្យ​លំបាក​ដល់​បញ្ហា​ផ្សេង ពិសេស​ចំណុះ​ទូក ៕