ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​យប់ ដោយសារ​ទូរស័ព្ទ​អិន​ចុច​ពិល

7 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេ​ញ ៖ បន្ទាប់​ពី​មានការ​ទាស់​ពាក្យ​សំដី​គ្នា​រវាង​អ្នកលក់​ទូរស័ព្ទ​និង​អ្នកទិញ អ្នកលក់​ទូរស័ព្ទ​ម្នាក់​បាន​ដក​កាំភ្លើង​ភ្ជង់​អ្នកទិញ​ហើយ​ត្រូវ​អ្នកទិញ​ក្រ​វៀសដៃ​ចេញ​បណ្ដាល​ឲ្យ​ផ្ទុះ​ផ្អើល

រាជធានី​ភ្នំ​ពេ​ញ ៖ បន្ទាប់​ពី​មានការ​ទាស់​ពាក្យ​សំដី​គ្នា​រវាង​អ្នកលក់​ទូរស័ព្ទ​និង​អ្នកទិញ អ្នកលក់​ទូរស័ព្ទ​ម្នាក់​បាន​ដក​កាំភ្លើង​ភ្ជង់​អ្នកទិញ​ហើយ​ត្រូវ​អ្នកទិញ​ក្រ​វៀសដៃ​ចេញ​បណ្ដាល​ឲ្យ​ផ្ទុះ​ផ្អើល​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​រត់​បាតជើង​ស​ព្រាត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាក់​លក់​ទូរស័ព្ទ​យីហោ លី​ហ្សា ហ្វូ​ន​សប នៅ​ម្តុំ​ផ្សារ QMI ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកទិញ​ទូរស័ព្ទ​ឈ្មោះ សុខ ចៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចំណែក​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដែល​បាញ់បោះ​សេរី​ឈ្មោះ គង់ ប្រុស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​យោធា​នៅ​កងទ័ព​ឆ័​ត្រ​យោង​៩១១ កំ​បូល ។

ប្រភព​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា កាលពី​២​ថ្ងៃមុន​រូបគេ​បាន​ទិញ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​ណូ​គា​ចុច​ពិល​តម្លៃ​២០​ដុល្លារ​ពី​ហាង​ខាងលើ ដោយ​អ្នកលក់​បាន​ធានា​ថា បើ​ថ្ម​មិន​កាន់ ឬ​ម៉ាស៊ីន​មិនល្អ​អាច​ប្តូរ​វិញ​បាន លុះ​មុន​ពេល​កើតហេតុ​ដោយសារ​ទូរស័ព្ទ​មិន​កាន់​ថ្ម​គេ​ក៏​យក​មក​ប្តូរ​យក​ទូរស័ព្ទ​ផ្សេង តែ​អ្នកលក់​មិន​ព្រម​ប្តូរ​ឲ្យ​ទេ ។ ដោយសារ​តែ​មិន​ព្រម​ប្តូរ​ឲ្យ​ក៏​មាន​ប៉ះ​ពាក់​សំដី​គ្នា ស្រាប់តែ​ពេល​នោះ​អ្នកលក់​ទូរស័ព្ទ​ខឹង​ក៏​បាន​ដក​កាំភ្លើង​ភ្ជង់​រូបគេ តែ​ត្រូវ​ខ្លួន​ក្រ​វៀសដៃ​ចេញ​បណ្ដាល​ឲ្យ​ផ្ទុះ​១​គ្រាប់​ឡើង​លើ​ផ្អើល​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​រត់​បាតជើង​ស​ព្រាត ។

ភ្លាម​ៗ​នោះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ឃាត់ខ្លួន​អ្នកលក់​ទូរស័ព្ទ​ដែល​ជា​យោធា​បាញ់បោះ​សេរី​ប្រគល់​ឲ្យ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​បន្ត​ទៀត ៕