ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​ស្នូរ​ផ្ទុះ​គ្រាប់​គាំ​ភ្លើង​វែង​ខ្លី​ជា​ច្រើន​គ្រាប់​នៅ​ក្នុងផ្ទះ​តំណាងរាស្ត្រ​ស្ទឹង​ត្រែង

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ស្នូរ​ផ្ទុះ​គ្រាប់កាំភ្លើង​វែង​ខ្លី​ជា​ច្រើន​គ្រាប់​បាន​ត្រូវ​គេ​ឮ​ចេញពី​ភូមិ​គ្រឹះ​លោក ឡូយ សុ​ផាត តំណាងរាស្ត្រ​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ស្នូរ​ផ្ទុះ​គ្រាប់កាំភ្លើង​វែង​ខ្លី​ជា​ច្រើន​គ្រាប់​បាន​ត្រូវ​គេ​ឮ​ចេញពី​ភូមិ​គ្រឹះ​លោក ឡូយ សុ​ផាត តំណាងរាស្ត្រ​ខេត្តស្ទឹងត្រែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទីរួមខេត្ត​កាលពី​វេលា​ម៉ោង​២​និង​២៤​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​បាន​ស្រង់​សំដី​អ្នក​ភូមិ​ជិតខាង​ឲ្យ​ដឹង​ថា ករណី​បាញ់បោះ​នេះ​បាន​កើតឡើង​៣​ដំណាក់កាល ដែល​លើក​ទី​១ គេ​ឮ​ស្នូរ​បាញ់កាំភ្លើង​វែង​សង្ស័យ​កាំភ្លើង AK ប្រមាណ​៥​ទៅ​៦​គ្រាប់ លើក​ទី​២​ស្នូរ​គ្រាប់កាំភ្លើង​វែង​ដដែល​ដោយ​បាញ់​រះ​ជា​ច្រើន​គ្រាប់​និង​លើក​ទី​៣​ស្នូរ​គ្រាប់​កាំភ្លើងខ្លី​(​មិន​ទាន់​ស្គាល់​)​ប្រហែល​៤​ទៅ​៥​គ្រាប់ ។

យ៉ាងណា​ក៍ដោយ រហូត​មក​ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា​ដដែល​នេះ មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​ក្នុងភូមិ​គ្រឹះ​អតីត​អភិបាល​ខេត្តស្ទឹងត្រែង លោក ឡូយ សុ​ផាត នៅឡើយ​ទេ តែ​ប្រភព​មិន​ទាន់​ផ្លូវការ​ណ៍បាន​បង្ហើប​ថា អ្នក​បាញ់​គឺជា​កូនប្រុស​លោក ឡូយ សុ​ផាត ឈ្មោះ ផាត ផា​ន់​ណា ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ខេត្តស្ទឹងត្រែង ។

មក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​បំភ្លឺ​បាន​នៅឡើយ​ទេពី​លោក​តំណាងរាស្ត្រ ឡូយ សុ​ផាត ក៍​ដូច​ជា​លោក ផាត ផា​ន់​ណា ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ ៕