ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ព្រមាន​ជប៉ុន​ពី​បទ​ជ្រៀតជ្រែក​ក្នុង​តម្លៃ​រូបិយប័ណ្ណ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ជប៉ុន មិន​ឲ្យ​លូកដៃ​លើ​ទីផ្សារ​រូបិយប័ណ្ណ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​អត្រា​ប្តូរ​ប្រាក់​ខុស​គ្នា​ក្នុង​ចំណោម​អ្នកដឹកនាំ​ហិរញ្ញវត្ថុ​ទាំង​៧

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ជប៉ុន មិន​ឲ្យ​លូកដៃ​លើ​ទីផ្សារ​រូបិយប័ណ្ណ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​អត្រា​ប្តូរ​ប្រាក់​ខុស​គ្នា​ក្នុង​ចំណោម​អ្នកដឹកនាំ​ហិរញ្ញវត្ថុ​ទាំង​៧ នៃ​បណ្តា​ជាតិ​អាស៊ី ។

ជប៉ុន និង​អា​មេ​រិ​ក គឺ​មានការ​ប្រឆាំង​គ្នា​ចំពោះ​គោលនយោបាយ​រូបិយប័ណ្ណ ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា ទីក្រុង​តូ​ក្យូ​មិន​មាន​ហេតុផល​ណា​ដែល​ត្រូវ​មក​លូកដៃ​ក្នុង​ទីផ្សារ​ប្រាក់​យេ​ន ដែល​ធ្វើ​ឲ្យ​ចលនា​រូបិយប័ណ្ណ​នៅ​តែ​មានដំណើរ​ការ​តាម​សម្រួល​នោះ ។

លោក Jack Lew  អគ្គលេខាធិការ​រតនាគារ​អា​មេ​រិ​ក បាន​មាន​ប្រសាសន៍​ថា ៖ « វា​មាន​សារសំខាន់​ណាស់​ដែល​ប្រទេស G7 មានការ​យល់ព្រម​មិន​ត្រឹមតែ​លើ​ការ​ទប់ស្កាត់​ការ​ទម្លាក់​តម្លៃ​ប្រកួតប្រជែង និង​ការ​ទំនាក់ទំនង​ទៀត ដូច្នេះ​យើង​មិន​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​មានការ​ភ្ញាក់ផ្អើល​ឡើយ » ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ៖ « វា​គ្មាន​ការ​ពិភាក្សា​ដ៏​ក្តៅ​គគុក​ឡើង​លើ​ប្រាក់​យេ​ន​ជាមួយនឹង​លោក Jack Lew ដែល​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​លើ​អត្រា​ប្តូរ​ប្រាក់ » ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង លោក Michel Sapin បាន​ឲ្យ​ដឹង​ថា ៖ « គោលនយោបាយ​រូបិយប័ណ្ណ គឺ​មាន​ភាព​ប្រែប្រួល​ល្អ ហើយ​វា​គ្មាន​គម្លាត​ខ្លាំង​ឡើយ ដូច្នេះ​មិន​ចាំបាច់​ធ្វើ​អន្តរាគមន៍​នោះ​ទេ » ។

បណ្តា​ប្រទេស G7 បាន​ឆ្លើយ​តប​នឹង​អតិផរណា​ខ្សោយ​បូក​រួម​ទាំង​កំណើនសេដ្ឋកិច្ច​ទាប​ដែល​ធ្វើ​ឲ្យ​រង​នូវ​ការ​ប៉ះទង្គិច ។ ក្រុម​អ្នកដឹកនាំ​បាន​កោះហៅ​ឲ្យ​ធ្វើ​គោលនយោបាយ​រួម​ដើម្បី​បង្កើន​តម្រូវការ ប៉ុន្តែ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​នីមួយ​ៗ​សម្រេច​វា​ដោយ​ខ្លួនឯង និង​បាន​កោះហៅ​ឲ្យ​ប្រទេស​ជប៉ុន​ធ្វើ​សកម្មភាព​បន្ទាន់​រួម​គ្នា​ផង​ដែរ ៕