ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​តួ​ក​គី

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ តួ​ក​គី​មាន​កីឡាករ​ឆ្នើម​២​ទៅ​៣​រូប​ដែល​អាច​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​ក្រុម​ជម្រើសជាតិ​តួ​ក​គី​ឈាន​ដល់​វគ្គ​ជម្រុះ តែ​ទោះជា​យ៉ាងណា​ក្តី​តួ​ក​គី​ទើបតែ​បាន​យកឈ្នះ​៣​លើក​ប៉ុណ្ណោះ​ក្នុង​៧​ប្រកួត​របស់​ខ្លួន ដែល​ពេល​នោះ​តួ​ក​គី

១-​ក្តី​រំពឹង​៖ តួ​ក​គី​មាន​កីឡាករ​ឆ្នើម​២​ទៅ​៣​រូប​ដែល​អាច​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​ក្រុម​ជម្រើសជាតិ​តួ​ក​គី​ឈាន​ដល់​វគ្គ​ជម្រុះ តែ​ទោះជា​យ៉ាងណា​ក្តី​តួ​ក​គី​ទើបតែ​បាន​យកឈ្នះ​៣​លើក​ប៉ុណ្ណោះ​ក្នុង​៧​ប្រកួត​របស់​ខ្លួន ដែល​ពេល​នោះ​តួ​ក​គី​ក៏​បាន​បំបាក់​ហូ​ឡង់​ក្នុង​លទ្ធផល​៣-០ ព្រមទាំង​យកឈ្នះ​លើ​ឆែក​២-០​ផង​ដែរ ។ ប៉ុន្តែ​សម្រាប់​វគ្គ​ជម្រុះ​២០១៦​នា​ពេល​កន្លង​មក តួ​ក​គី​មិន​បាន​យកឈ្នះ​សាធារណរដ្ឋ​ឆែក​ទេ ហើយ​ឥឡូវ​ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ពូ​ល​តែ​មួយទៀត​។ គេ​សង្កេត​ឃើញ​ថា តួ​ក​គី​ហាក់​ជួប​ផល​អវិជ្ជមាន​ច្រើន​ខណៈ​ដែល​ប្រទេស​នេះ​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​អេ​ស្ប៉ា​ញ ។

២-​លទ្ធផល​ល្អ​៖ ជា​លើក​ទី​៤​ហើយ​សម្រាប់​តួ​ក​គី​ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹ​តិ្ត​ការណ៍ Euro ហើយ​ក្នុង​ឆ្នាំ​២០០៨ តួ​ក​គី​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត​ផង ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ​ក្នុង​វ័យ​២៨​ឆ្នាំ​ដែល​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ប្រកួត​គឺ​កីឡាករ Arda Turan ។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​លេង​ឱ្យ​ក្លិប Barcelona។

៤-​គ្រូបង្វឹក​៖ លោក Fatih Terim ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​«​អធិរាជ​គ្រូបង្វឹក​តួ​ក​គី​»​។ លោក Fatih Terim ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​សា​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៣​ដែល​កាលពី​ឆ្នាំ ១៩៩៣-១៩៩៦ លោក Terim បាន​ដឹកនាំ​តួ​ក​គី​ឈាន​ដល់​វគ្គ​ជម្រុះ European Championship ជា​លើក​ដំបូង និង​បន្ត​មក​ក្នុង​ឆ្នាំ​២០០៥-២០០៩ តួ​ក​គី​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2008 ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Volkan Babacan (İstanbul Başakşehir), Harun Tekin (Bursaspor), Muammer Zülfikar Yıldırım (Mersin İdman Yurdu) ។

-​ខ្សែការពារ​៖ Mehmet Topal (Fenerbahçe), Gokhan Gonul (Fenerbahçe), Caner Erkin (Fenerbahçe), Ismail Koybasi (Beşiktaş), Şener Özbayraklı (Fenerbahçe), Ahmet Yılmaz Çalık (Gençlerbirliği), Çağlar Söyüncü (Altınordu) ។

-​ខ្សែបម្រើ​៖ Arda Turan (Captain) ( Barcelona), Selçuk İnan (Galatasaray), Nuri Şahin (Dortmund), Olcay Şahan (Beşiktaş), Ozan Tufan (Fenerbahçe), Hakan Çalhanoğlu (Leverkusen), Oğuzhan Özyakup (Beşiktaş), Alper Potuk (Fenerbahçe), Volkan Şen (Fenerbahçe), Kerim Frei (Beşiktaş), Yunus Mallı (Mainz), Yasin Öztekin (Galatasaray) ។

-​ខ្សែប្រយុទ្ធ​៖ Cenk Tosun (Beşiktaş), Burak Yılmaz (Beijing Guoan), Hakan Çalhanoğlu (Leverkusen) ៕