ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង កុំ​អាង​ខ្លួន​​អង្គរក្ស​ធ្វើ​ស្រេច​តែ​ចិត្ត

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ស្រវឹង​ជោគ​ជាំ​ម្នាក់​ដែល​បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​ពុំ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ ព្រមទាំង​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​ប្រើប្រាស់ និង​បាន​បើកបរ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ស្រវឹង​ជោគ​ជាំ​ម្នាក់​ដែល​បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​ពុំ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ ព្រមទាំង​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​ប្រើប្រាស់ និង​បាន​បើកបរ​បង្ក​ផល​ប៉ះពាល់​ទ្រព្យសម្បត្តិ​ដល់​អ្នក​ដទៃ​កាលពី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ឧសភា​កន្លង​ទៅ​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​បញ្ជូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ហើយ បន្ទាប់​ពី​មាន​បទបញ្ជា​យ៉ាង​រឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​គូស​បញ្ញា​ក់ថា ដើម្បី​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​វ​គោក ក៏​ដូច​ជា​យោង​តាម​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​លោក​ឧត្តមសេនីយ៍​មិន​អត់ឱន​ជា​ដាច់ខាត​ចំពោះ​ជន​ណា​នៅ​តែ​ល្មើសច្បាប់​នៅ​លើ​ដងផ្លូវ ។

លោក​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ឧសភា នៅ​ចំណុច​ខា​រ៉ាអូ​ខេ​៣៣៣ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5133 បើកបរ​ដោយ​ឈ្មោះ អ៊ុ​ក សា​មិត្ត ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​ងារ​ជា​អង្គរក្ស​សម្តេច​ជំនាន់​២១ គ្រាំ​ង​ចេក ឋានៈ​អនុសេនីយ៍ទោ បាន​បើករថយន្ត​ថយក្រោយ​បុក​ម៉ូតូ​ស្កុប​ពី ពណ៌​ខៀវ​-​ស គ្មាន​ស្លាក​លេខ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ យ៉ា ទី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រង​ការ​ខូចខាត​តិចតួច ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ ក្រោយ​កើតហេតុ ជន​បង្ក​មាន​អាកប្បកិរិយា​អ​សីលធម៌ មិន​គោរព​ច្បាប់ ពុំ​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​បាន​ស្រែក​ឡូឡា​ថា​ខ្លួន​ជា​មានមុខ​ងារ​ជា​អង្គរក្ស​សម្តេច​ជំនាន់​២១ គ្រាំ​ង​ចេក ឋានៈ​អនុ​សេនីយ៍ទោ គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​ខ្លួន​បាន​ទេ ទើប​សមត្ថកិច្ច​សម្រេចចិត្ត​ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​ធ្វើការ​សាកសួរ និង​ដើម្បី​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ម្យ៉ាងវិញទៀត​ដើម្បី​បញ្ចៀស​នូវ​ហេតុការណ៍​ផ្សេង​ៗ​ដែល​អាច​ផ្តើម​ចេញពី​កំហឹង​របស់​ប្រជាពលរដ្ឋ ។

រហូត​ដល់​វេលា​ម៉ោង​ជិត​៥​ល្ងាច បុរស​បង្ក​បទល្មើស​ខាងលើ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​៦៧៦​ត​ព​ដ​១៦ ចុះ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ដោយ​លោក​ចៅក្រម​ស៊ើបសួរ សុខ សឿ​ន ដោយ​យោង​តាម​មាត្រា​លេខ​៧៥ និង​លេខ​៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​យោង​តាម​មេ​ត្រា​លេខ​៦១០​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ពាក់​ព័​ន្ឋ​បទ​ចោទ​ចំនួន​៣ រួម​មាន ១-​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ២-​ពុំ​មាន​ប័ណ្ណ​បើក​ត្រឹមត្រូវ ពុំ​មាន​ប័ណ្ណ​សំគាល់​យានយន្ត ៣-​បទ​បង្កើត​ឲ្យ​មានការ​ច្រឡំ ជាមួយ​បំពេញ​មុខងារសាធារណៈ ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ៕