ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទទួលទាន​អាហារ​សម្រន់​រសជាតិ​ផ្អែម​ញឹកញាប់​បង្កើន​អត្រា​មហារីក​ស្បូន

7 ឆ្នាំ មុន

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ទទួលទាន​ជា​ប្រចាំ​ប្រភេទ​អាហារ​សម្រន់​មាន​ដូច​ជា​នំ​ប៊ី​ស្គី​ត នំ​ខេ​ក ឬ​នំប៉័ង​ផ្អែម​អាច​បង្កើន​ឱកាស​កើត​ជំងឺមហារីក​ស្បូន​ដល់​ទៅ​៣៣​ភាគ​រយ ។ អត្រា​នៃ​ការ​កើត​ជំងឺ​នេះ អាច​ឡើង​ដល់​៤២​ភាគរយ

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ទទួលទាន​ជា​ប្រចាំ​ប្រភេទ​អាហារ​សម្រន់​មាន​ដូច​ជា​នំ​ប៊ី​ស្គី​ត នំ​ខេ​ក ឬ​នំប៉័ង​ផ្អែម​អាច​បង្កើន​ឱកាស​កើត​ជំងឺមហារីក​ស្បូន​ដល់​ទៅ​៣៣​ភាគ​រយ ។ អត្រា​នៃ​ការ​កើត​ជំងឺ​នេះ អាច​ឡើង​ដល់​៤២​ភាគរយ​ប្រសិនជា​គេ​ទទួលទាន​ប្រភេទ​អាហារ​ទាំង​អស់នេះ​ច្រើន​ជាង​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

លទ្ធផល​នៃ​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន Karolinska ប្រទេស​ស៊ុ​យ​អែ​ត​ដែល​បាន​ចំណាយពេល​អស់​ជា​ច្រើន​ឆ្នាំ​បាន​សិក្សា​លើ​ទិន្នន័យ​ព័ត៌មាន​របស់​បណ្តា​ស្ត្រី​រាប់​ម៉ឺន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៩០ ។ ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ Cancer Epidemiology,Biomarkers and Prevention ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា នៅ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​យ៉ាង​ទៀត​ដែល​ប្រភេទ​អាហារ​សម្រន់​មាន​រសជាតិ​ផ្អែម​ចំពោះ​រាង​កាយ​មនុស្ស ។ ទី​១​គឺ​ជាតិ​ស្ករ​ច្រើន​លើសលប់​នឹង​ធ្វើ​ឱ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​កាន់តែ​ច្រើន ហើយ​អាច​បណ្តាល​ឱ្យ​កោសិកា​ច្រើន​លើសលប់​កកើត​នៅ​ក្នុង endometrium ដែល​ជា​ភ្នាស​ខាងក្នុង​របស់​ស្បូន​មនុស្ស​ស្រី ។ ចំណែក​បញ្ហា​ទី​២​គឺ​វា​នឹង​ជួយ​ជំរុញ​កម្រិត​អ័រម៉ូន oestrogen ដែល​ត្រូវ​បាន​បង្ហាញ​ថា ជា​គន្លឹះ​នៃ​ការ​លូតលាស់​ដែល​មិន​អាច​គ្រប់គ្រង​បាន​របស់​កោសិកា​ទាំងឡាយ ។
លោកស្រី​យី​ន​កា អេ​បូ នាយក​ព័ត៌មាន​សុខភាព​របស់​មូលនិធិ​ស្រាវជ្រាវ​ជំងឺមហារីក​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ​ព្រមទាំង​ហាត់ប្រាណ​ជា​ប្រចាំ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ឱកាស​កើត​មាន​ជំងឺមហារីក​ស្បូន ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិពណ៌នា​ទំហំ​នៃ​ការ​ប៉ះពាល់​នេះ​ថា​មិនជា​ខ្លាំង​ប៉ុន្មាន​ទេ ។ ផល​ប៉ះពាល់​នេះ​ទាមទារ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ។ ចំណែក​បណ្តា​ក្រុម​អ្នកជំនាញ​ខាង​ជំងឺមហារីក​របស់​អង់គ្លេស​បាន​សង្កត់ធ្ងន់​ថា វា​ដូច​ជា​ឆាប់រហ័ស​ពេក​ដែល​ទាញ​ការ​សន្និដ្ឋាន​ពី​ផល​ប៉ះពាល់​ដ៏​មុតមាំ​បែប​នេះ​នោះ ៕