ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាពយន្ត​ថៃ​រីករាយ​ចំពោះ​ការ​ស្វាគមន៍​របស់​អ្នកគាំទ្រ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​កំប្លែង​រឿង «​ព្រះ​តេជគុណ​ជេស​4G» របស់​ថៃ មានការ​ចូលរួម​ពី​តួ​សម្តែង​ក្នុង​រឿង ព្រមទាំង​ការ​អបអរសាទរ​ពី​យុវវ័យ​ជា​ច្រើន​។ ពិធី​ផ្សព្វផ្សាយ​នេះ​រៀបចំ​នៅ​រោង​ភាពយន្ត​លេ​ជេន

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​កំប្លែង​រឿង «​ព្រះ​តេជគុណ​ជេស​4G» របស់​ថៃ មានការ​ចូលរួម​ពី​តួ​សម្តែង​ក្នុង​រឿង ព្រមទាំង​ការ​អបអរសាទរ​ពី​យុវវ័យ​ជា​ច្រើន​។ ពិធី​ផ្សព្វផ្សាយ​នេះ​រៀបចំ​នៅ​រោង​ភាពយន្ត​លេ​ជេន ផ្សារ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៦ ។

តារា​សម្តែង​ថៃ​ដែល​រោង​ភាពយន្ត​អញ្ជើញ​មក​នោះ គឺ​និក គុណ​ណា​ធីប​, ជេស​, ប៉ា​ដុ​ង កូ​ស​, អាក​កា​រ៉ាត់ ។ តារា​ទាំង​៤​ដួង​បាន​សម្តែង​ក្តី​រីករាយ ខណៈ​ឃើញ​មាន​អ្នកគាំទ្រ​កម្ពុជា​ច្រើន ។ នា​ឱកាស​នោះ​យុវវ័យ​ជា​ច្រើន​បាន​ចូលរួម​អបអរសាទរ​តារា​សម្តែង​ថៃ ។

វត្ត​មាននៅ​កម្ពុជា​នេះ ក្រុម​តារា​សម្តែង​ថៃ​បាន​ថ្លែងអំណរគុណ​រោង​ភាពយន្ត​លេ​ជេន និង​ក្រុមការងារ​ដែល​អញ្ជើញ​ពួក​គេ​មក​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​រឿង «​ព្រះ​តេជគុណ​ជេស​4G» ហើយ​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​បាន​ជួប​ស្វាគមន៍​រាក់ទាក់​ជាមួយ​ពួក​គេ ។ 

រឿង «​ព្រះ​តេជគុណ​ជេស​4G» នឹង​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៦​នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​រាជធានី​ភ្នំពេញ ។ សូម​ទស្សនិកជន​ត្រៀមខ្លួន​សើច​ឲ្យ​ហើយ​ព្រោះ​នេះ​ជា​រឿង​បែប​កំប្លែង​រីករាយ​ស្ទើរតែ​គ្រប់​ឈុត​ឆាក​ស្រប​ពេល​ដែល​តារា​សម្តែង​សុទ្ធតែ​ត្រូវចិត្ត​យុវវ័យ ។

នា​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ក្រុម​អ្នកគាំទ្រ តារា​សម្តែង​ថៃ​ទាំងនោះ​បាន​រាំ​បើក​ឆាក​ជាមួយ​បទ​ចម្រៀង​ក្នុង​សាច់​រឿង​ជូន​អ្នកគាំទ្រ​ទស្សនា ។​មិនតែប៉ុណ្ណោះ​អ្នកគាំទ្រ​មួយ​ចំនួន​ត្រូវ​អ្នក​រៀបចំ​កម្មវិធី​អនុញ្ញាត​ឱ្យ​ថតរូប​ជាមួយ​តួ​ថៃ​ក្នុង​ភាព​ស្និទ្ធស្នាល​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​រាប់អាន​គ្នា ។

រោង​ភាពយន្ត​លេ​ជេន​ជា​រោង​ភាពយន្ត​ទំនើប​មួយ​នៅ​កម្ពុជា​ដែល​មានការ​ពេញ​និយម​តាំងពី​យូរ​មក​ហើយ សម្រាប់​ទស្សនិកជន​និយម​ទស្សនា​ខ្សែភាពយន្ត​នានា មិន​ថា​តែ​ភាពយន្ត​ហូ​លី​វូ​ដ ឬ​ខ្សែភាពយន្ត​ខ្មែរ​ឡើយ ។ រោង​ភាពយន្ត​លេ​ជេន​មិន​ត្រឹមតែ​គាំទ្រ​ដល់​ភាពយន្ត​បរទេស​មក​ចាក់​បញ្ចាំង​នោះ​ទេ ថែម​ទាំង​ពេញចិត្ត​គាំទ្រ​លើ​វិស័យ​ភាពយន្ត​ខ្មែរ​ផង​ដែរ ។ រោង​ភាពយន្ត​លេ​ជេន​តែងតែ​ផ្តល់​ឱកាស​ដល់​ផលិតករ​បាន​ចាក់​បញ្ចាំង​រឿង​ខ្មែរ​ក្នុង​ន័យ​សម្រួល​លើកទឹកចិត្ត​ដល់​ភាពយន្ត​ខ្មែរ ដែល​កំពុង​បោះ​ជំហាន​ទៅ​មុខ។ ក្រៅពី​លើក​ស្ទួយ​ដល់​វិស័យ​ភាពយន្ត លេ​ជេន​ក៏​តែងតែ​ជួយ​ដល់​សកម្មភាព​មនុស្សធម៌ ព្រមទាំង​លើកកម្ពស់​វិស័យ​កីឡា​ផង​ដែរ ៕