ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រក​ជា​ច្រើន​ម៉ោង ពេល​ឃើញ​សែន​រន្ធត់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃា.ត​ដោយ​យក​ក្រមា​ចង.ក​ទៅ​នឹង​ដើមឈើ​ដុះ​មាត់​ព្រែក​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លា.ប់​នៅ​នឹង​កន្លែង ។ ហេតុ​ការណ៍​នេះ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចងក​ទៅ​នឹង​ដើមឈើ​ដុះ​មាត់​ព្រែក​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។ ហេតុ​ការណ៍​នេះ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មាត់​ព្រែក​អូរ​ត្រាវ ស្ថិត​ក្នុង​ក្រុម​៥ ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ ឈ្មោះ ស្រី ឯម អាយុ​៧៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រើ​ក្រមា​ក្រឡា​ក្រហម​តូច​ៗ​ចងក​ទៅ​នឹង​ដើមឈើ​ដែល​ដុះ​មាត់​ព្រែក​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ ។

ទាក់ទិន​នឹង​ករណី​នេះ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ជាង​៧០​ឆ្នាំ​រួប​នេះ​ចងក​សម្លាប់​ខ្លួន​គឺ​បណ្តាល​មក​ពី​ខឹង​ចៅ​ខ្លាំង​ពេក តែ​មិន​ត្រូវ​បាន​គេ​ដឹង​ថា​ខឹង​រឿង​អ្វី​នោះ​ទេ ទើប​រហូត​ដល់​លោកយាយរ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​ដូច្នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​នឹង​ឃើញ​សព ទាំង​កូន​ទាំង​ចៅ​ដើរ​រក​អស់​ជា​ច្រើន​ម៉ោង លុះដល់​ម៉ោង​កើតហេតុ​ត្រូវ​បាន​ចៅ​ប្រទះ​ឃើញ​ស្លាប់​ខាងក្រោយ​ផ្ទះ​ខ្លួនឯង​ទៅ​វិញ ៕