ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​អេ ប្រុង​ដោះ​អាវ​ក្នុង​កម្មវិធី​«​មតិផ្ទុយ​»​របស់​ទូរទស្សន៍ PNN

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជជែក​គ្នា​តឹងសរសៃក​នៅ​ក្នុង​កម្មវិធី​«​មតិផ្ទុយ​»​របស់​ទូរទស្សន៍ PNN ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៦​នោះ អ្នក​ទស្សនា​ឃើញ​លោក​អាចារ្យ​អេ នាយក​វិទ្យុ ABC ប្រុង​ដោះ​អាវ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជជែក​គ្នា​តឹងសរសៃក​នៅ​ក្នុង​កម្មវិធី​«​មតិផ្ទុយ​»​របស់​ទូរទស្សន៍ PNN ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៦​នោះ អ្នក​ទស្សនា​ឃើញ​លោក​អាចារ្យ​អេ នាយក​វិទ្យុ ABC ប្រុង​ដោះ​អាវ ប៉ុន្តែ​ត្រូវ​បាន​លោក ឆោម ឆា​យ៉ា អគ្គនាយករង​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​របស់​ទូរទស្សន៍ PNN​ឃាត់ ហើយ​និយាយ​ថា​ស្ទូ​ឌី​យ៉ូ (Studio) មាន​ម៉ាស៊ីនត្រជាក់​ទេ ។

បើ​តាម​អ្នក​ទស្សនា​នៅ​ក្នុង​កម្មវិធី​«​មតិផ្ទុយ​»​របស់​ទូរទស្សន៍ PNN ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ការ​ដែល​លោក​អាចារ្យ​អេ​ប្រុង​ដោះ​អាវ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ជជែក​វែកញែក​ពី​កម្មវិធី​និង​អ្នក​កាន់​កម្មវិធី​របស់​វិទ្យុ ABC ដែល​អ្នក​ស្តាប់​រិះគន់​ផង​និង​លើក​សរសើរ​ផង ពី​សំណាក់​លោក ឆោម ឆា​យ៉ា កញ្ញា រ៉ា​នី (​ខាង​PNN) លោក​អាចារ្យ​អេ និង​កញ្ញា ច្រឹប (​ពិធី​ការិនី​វិទ្យុ ABC) ។

លោក ឆោម ឆា​យ៉ា និង លោក អាចារ្យ មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា​ដដែល​នេះ ៕