ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ស្រទុំ​ប៉ុន្មាន​ថ្ងៃ ព្រឹក​នេះ​ភ្លៀង​ធ្លាក់​នៅ​រាជធានី​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ស្រទុំ​រកកលភ្លៀង​ប៉ុន្មាន​ល្ងាច​មក​ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​មាន​ភ្លៀង​នោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៦​នេះ ភ្លៀង​បាន​ចាប់​ធ្លាក់​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ស្រទុំ​រកកលភ្លៀង​ប៉ុន្មាន​ល្ងាច​មក​ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​មាន​ភ្លៀង​នោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៦​នេះ ភ្លៀង​បាន​ចាប់​ធ្លាក់​លាយឡំ​និង​ខ្យល់​បក់​មធ្យម​ផង​ដែរ ។

មក​ដល់​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ ភ្លៀង​នៅ​បន្ត​ធ្លាក់​តិចតួច (​រលឹម​ផ្កា​ក្រូច​) នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​និង ភូមិសាស្ត្រ​ខ្លះ​ទៀត​ភ្លៀង​ធ្លាក់​មធ្យម ។

ដោយឡែក​សេចក្តីរាយការណ៍​ក៍បាន​បន្ត​ថា អំឡុង​ពេល​ភ្លៀង​ធ្លាក់​នេះ ក៍​មានការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ផង​ដែរ ខណៈ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ បុគ្គលិក​ឯកជន និស្សិត សិស្សានុសិស្ស​និង​កម្មករ​បាន​ចេញដំណើរ​ពី​លំនៅ​ដ្ឋា​ន​ឆ្ពោះទៅ​ទីកន្លែង​ការងារ​នោះ ៕