ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​! រោងចក្រ​ផលិត​ដំណាប់​ស្វាយ ប៉ុន្តែ​ការ​ពិត​ផលិត​ថ្នាំ​.​ញៀន

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ រួម​ទាំង​មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿង​.​ញៀន មានការ​ចូលរួម​ពី​សំណាក់​តំណាង​អយ្យការ​ផង​នោះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ រួម​ទាំង​មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿង​.​ញៀន មានការ​ចូលរួម​ពី​សំណាក់​តំណាង​អយ្យការ​ផង​នោះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន «​ហ្វា​ម​អេ​ស៊ា​ឯ​.​ក​» ស្ថិត​នៅ​ភូមិ​ដំបង​វេញ ក្នុង​ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សារធាតុ​ផ្សំ​ថ្នាំ​គ្រវី (​កេ​តា​មី​) ប្រមាណ​ជាង​មួយ​តោន នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ​ផង​ដែរ​។

ប្រភព​បានឱ្យ​ដឹង​ថា ទីតាំង​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្វាយកែវ​រមៀត​នេះ គឺជា​កន្លែង​ដែល​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ជា​យូរ​មក​ហើយ មុន​ពេល​ឈាន​មក​ដល់​ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​បង្ក្រាប​នេះ ហើយ​ទីតាំង​នេះ​ត្រូវ​បាន​សង្ស័យ​ថា គឺជា​កន្លែង​ស្តុក​នូវ​សារធាតុ​ញៀន​.​គ្រឿងផ្សំ ដែល​គេ​សង្ស័យ​ថា អាច​ផលិត​ជា​ថ្នាំ​គ្រវី ហើយ​លក់​នៅ​លើ​ទីផ្សារ​ងងឹត​សម្រាប់​ក្រុម​មនុស្ស​ដែល​ញៀន​នឹង​ថ្នាំ​ប្រភេទ​នេះ​។

ប្រភព​ដដែល​បន្ត​ថា ចាប់តាំងពី​ប្រតិបត្តិការ​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​ម្ចាស់​ទីតាំង​ខាងលើ​នេះ និង​លទ្ធផល​អំពី​ប្រតិបត្តិការ​នៅឡើយ​ទេ ដោយសារ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ គឺជា​រឿង​របស់​មេ​មក​ពីលើ យើង​ជា​ម្ចាស់​ទឹកដី គ្រាន់តែ​ចូលរួម​តែ​ប៉ុណ្ណោះ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា ពី​មុនគេ​ធ្លាប់តែ​ឃើញ​មាន​ឡាន​ចេញ​-​ចូល​ៗ​ជា​ប្រចាំ តែ​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា តើ​គេ​ចូល​មក​យក​អ្វី​នោះ​ទេ? ព្រោះ​ទីតាំង​នេះ គឺជា​កន្លែង​ប្រមូល​ទិញ​ផ្លែស្វាយ ចឹ​ង​គ្រប់​គ្នា​នឹក​ស្មានថា គេ​មក​ទិញ​ដំណាប់​ស្វាយ លុះ​ពេល​ឃើញ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ និង​ចូល​ឆែកឆេរ ទើប​ដឹង​ថា គឺជា​កន្លែង​ស្តុក​ទុក​នូវ​សារធាតុ​ផ្សំ​ថ្នាំ​គ្រវី​ទៅ​វិញ​។

មហាជន​សង្ឃឹមថា ក្រោយ​បញ្ចប់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​នឹង​បង្ហាញ​អំពី​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ប្រតិបត្តិការ​នេះ ជាក់​ជា​មិន​ខាន​។ បើ​ទោះជា​បែប​នេះ​ក្តី អ្នក​យក​ព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ថតរូប និង​យក​ព័ត៌មាន​ឡើយ ដោយ​សមត្ថកិច្ច​ថ្នាក់​ក្រោម បាន​ប្រាប់​ថា នេះ​ជា​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ដែល​បាន​បញ្ជា​អោយ​ហាម​យ៉ាង​ដាច់ខាត គឺ​មិន​ឲ្យ​អ្នកកាសែត​ចូល​ទៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ