ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឳ​! ភូមិ​ត្រពាំង​ឈូក សំបុក​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៥​នាក់ និង​បាន​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង កង់​១​គ្រឿង​

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀន  ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៥​នាក់ និង​បាន​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង កង់​១​គ្រឿង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី យប់​ថ្ងៃ​ទី​២៤ ខែឧសភា ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​អភិបាលរង​ខណ្ឌ សែន​សុខ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ខណ្ឌ បាន​ធ្វើការ​ចុះ​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​១៤​នាក់ ម៉ូតូ​៥​គ្រឿង និង​កង់​មួយ​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​អស់នោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ សែន​សុខ ធ្វើការ​ត្រួតពិនិត្យ​ទឹកនោម ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ការ​តាម​នីតិវិធី ៕