ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា ចាប់​ឃាត់ខ្លួន​បាន​ក្រោយ​រក​ឃើញ​ថា បាន​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា ចាប់​ឃាត់ខ្លួន​បាន​ក្រោយ​រក​ឃើញ​ថា បាន​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ។ ហេតុការណ៍​ឃាត់ខ្លួន​ជនបរទេស​ឆ្លង​ដែន​ខុសច្បាប់​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ដាង ធី​តូ​ត អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម​។ មានស្រុក​កំណើត ភូមិ​ទី​៤ ឃុំ​មី​ថា​ញ់​បាក់ ស្រុក​ឌឹ​ក​ហយ ខេ​ត្តឡុង​អាង​។

បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៣ ឃុំ​ប៊ិ​ញ​ភឿ​ក ស្រុក​ប៊ូ​ដូ​ប ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម​។ សមត្ថកិច្ច​បន្ត​ថា ស្ត្រី​ជនជាតិ​វៀតណាម ដែល​ត្រូវ​ឃាត់ខ្លួន​ពី​បទ ឆ្លង​ដែន​ខុសច្បាប់​(​ចូល​តាម​ច្រករបៀង​៦២)​ស្ថិត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​មក​រក​ទិញ​គ្រាប់ស្វាយចន្ទី​។ បច្ចុប្បន្ន​ស្ត្រី​ជនជាតិ​វៀតណាម​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បញ្ជូន​ឲ្យ​ទៅ​ប្រទេស​កំណើត​វិញ តាម​ច្រក​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ កាលពី​រសៀល​ថ្ងៃ​ដដែល​៕