ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ពាក់​ស័ក្តិ​៤ ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា​នេះ ស្ថិត​ក្នុងភូមិ​អូរ​ដា ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ កម្លាំង​នគរបាល​នៃ​មន្ទីរ​គ្រឿងញៀ.ន សហ​ការណ៍​ជាមួយ​កម្លាំង

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា​នេះ ស្ថិត​ក្នុងភូមិ​អូរ​ដា ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ កម្លាំង​នគរបាល​នៃ​មន្ទីរ​គ្រឿងញៀន សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​កំ​រៀង បាន​ចុះ​បង្ក្រាប​បញ្ហា​គ្រឿងញៀន មួយ​ករណី ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ហុង ពៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ប្លាយ ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ ដែល​ជាប់​ពាក់​ព​ន្ធ័​ទៅ​លើ​ករណី​គ្រឿងញៀន ។ ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំ​ញៀន​ចំនួន ៣.០០០​គ្រាប់ កាំភ្លើងខ្លី​១​ដើម និង​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​ផង​ដែរ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​បញ្ជូន​សង្ស័យ​មក​កាន់​ស្នងការដ្ឋាន ខេត្តបាត់ដំបង​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕