ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ព្រះមហាក្សត្រ​យាង​បួងសួង​នៅ​ប្រាសាទ​កោះ​កេរ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​នឹង​យាង​បួងសួង​សុំ​សេចក្តីសុខ​

ខេត្តព្រះវិហារ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​នឹង​យាង​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​លើ​ប្រាសាទ​កោះ​កេរ ស្ថិត​នៅ​ក្នុងភូមិ​កោះ​កេរ​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៦ ។

បើ​តាម​មន្ត្រី​ព្រះ​បរមរាជវាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​យាង​បួងសួង​ និង ​ទត​ប្រាសាទ​កោះ​កេរ ព្រះមហាក្សត្រ​ក៏​នឹង​យាង​សំណេះសំណាល​ជាមួយ​ប្រជារាស្ត្រ​ជាង​៤០០​នាក់​មក​ពី​ភូមិ​កោះ​កេរ​ជើង និង​ភូមិ​ចេក​ផង​ដែរ ៕